ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានលើកសរសើរបណ្ឌិតសភានយោបាយជាតិហូជីមិញ គណៈកម្មការដឹកនាំលេខ ៣៥ មជ្ឈិម និងក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានដែលសម្រេចបានលទ្ធផលជាច្រើនក្នុងភារកិច្ចការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស។

leftcenterrightdel
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ថ្លែងមតិនៅក្នុងពិធីប្រគល់រង្វាន់

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ៤០ ឆ្នាំ នៃការផ្លាស់ថ្មី វៀតណាមបានប្រមូលផ្តុំគ្រប់លក្ខខណ្ឌចាំបាច់ ហើយកំពុងប្រឈមមុខនឹងឱកាសជាប្រវត្តិសាស្ត្រ ដើម្បីឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការរីក​ចម្រើនរបស់ប្រទេសជាតិ។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានកត់សម្គាល់ថា ដើម្បីបង្កើនតម្លៃនៃការប្រឡង ការការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្ស និងការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព ត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម លើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ក្នុងនោះការនាំមកនូវភាពសម្បូរ និងសុភមង្គលដល់ប្រជាជនជាកត្តាសំខាន់។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹម និងជឿជាក់ថា ជាមួយនឹងកិត្យានុភាព និងភាពរីកសាយភាយដែលត្រូវបានបង្កើតឡើង ការប្រឡងសរសេរអត្ថបទនយោបាយដើម្បីការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្សនឹងបន្តផ្លាស់ថ្មី អនុវត្តតាមតម្រូវការជាក់ស្តែង និងបម្រើប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនយោបាយរបស់ស្ថាប័ន អង្គភាព មូលដ្ឋាន និងប្រទេស រួមចំណែកកសាង និងការពារយ៉ាងរឹងមាំនូវមាតុភូមិវៀតណាមសង្គមនិយម”។

ការប្រឡងឆ្នាំនេះមានស្នាដៃជាង ៤៦៨,០០០ ហើយគួរឱ្យកត់សម្គាល់ថា មានស្នាដៃជាង ៣៥,០០០ របស់យុវជន និស្សិត និងសិស្ស និងមានស្នាដៃចំនួន ៦១០ របស់ជនជាតិវៀតណាមដែលកំពុងធ្វើការ ឬ សិក្សានៅបរទេស និងមានស្នាដៃចំនួន ១៣ របស់ជនបរទេស​៕

បកប្រែដោយ Huyen Trang