នៅសម័យប្រជុំលើកទី៨ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែតុលា លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម បានថ្លែងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម​អាណត្តិ ២០២១-២០២៦។

បន្ទាប់មក រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្ដខាងលើតាមរយៈប្រព័ន្ធអេឡិចត្រូនិក។

ជាលទ្ធផល ដោយទទួល​បាន​សំឡេងគាំទ្រចំនួន ១០០% ពីសមាជិករដ្ឋសភា រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិ ២០២១-២០២៦ ចំពោះលោក Luong Cuong។

leftcenterrightdel
លោក Luong Cuong ស្បថចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាម

បន្ទាប់ពីជាប់ឆ្នោត លោកប្រធានរដ្ឋថ្មី Luong Cuong ស្បថចូលកាន់តំណែង។

“ក្រោមទង់ជាតិដ៏ពិសិដ្ឋនៃមាតុភូមិ នៅចំពោះមុខរដ្ឋសភា និងជនរួមជាតិ និងអ្នកបោះឆ្នោតទូទាំងប្រទេស ខ្ញុំ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមធ្វើសច្ចាប្រណិធាន៖ ស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ខិតខំបំពេញភារកិច្ចដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន” ៕

ថ្លែងមតិក្នុងពិធីចូលកាន់តំណែងជាប្រធានរដ្ឋ លោក Luong Cuong បានសំដែងការរំភើបចិត្ដយ៉ាងខ្លាំង កិត្តិយស និងយល់​ដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវដ៏ធំធេងចំពោះមុខបក្ស រដ្ឋ និងប្រជាជន នៅពេលដែលត្រូវ​បាន​រដ្ឋសភាជឿជាក់ និងទុកចិត្ត បោះឆ្នោតជ្រើសតាំងលោកឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

leftcenterrightdel
លោក Luong Cuong ស្បថចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាមនៅចំពោះមុខរដ្ឋសភា និងអ្នកបោះឆ្នោតទូទាំងប្រទេស

លោកប្រធានរដ្ឋ Luong Cuong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស លោកអគ្គលេខាបក្ស To Lam និងថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលបានជឿទុកចិត្ត និងប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់នេះ។ លោកសំដែងការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ៊ំ ហូ ជាទីស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់បុព្វបុរស អតីតយុទ្ធជនបដិវត្តន៍  វីរអ្នកម្ដាយវៀតណាម វីរជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ ជនរួមជាតិ និងប្រជាជននៅទូទាំងប្រទេសបានខិតខំ ត្រៀមខ្លួនពលីកម្ម ដើម្បីប្រទេសជាតិមានតួនាទី និងកិត្យានុភាពអន្ដរជាតិដូចសព្វថ្ងៃនេះ៕

បកប្រែដោយ Pham Diep