នៅក្នុងជំនួប លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពលើទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។ ក្នុងបំណងអនុវត្តកិច្ចព្រមព្រៀងរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរវៀតណាម-ឡាវ នៅខែកញ្ញា ឆ្នាំ២០២៤ និងបូកសរុប វាយតម្លៃ ដាក់ទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ នៅសម័យប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដែលធ្វើជាសហប្រធានដោយនាយករដ្ឋមន្ត្រីទាំងពីរ នាដើមឆ្នាំ២០២៥ លោក Bui Thanh Son បានស្នើឲ្យ ភាគីទាំងពីរជំរុញការអនុវត្តភារកិច្ចដែលបានកំណត់ក្នុងកិច្ចសហប្រតិបត្តិការលើការទិញ-លក់អគ្គិសនី  និងធ្យូងថ្ម និងបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។

លោក Phosay Sayasone បានស្នើថា ភាគីទាំងពីរគប្បីផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៅគ្រប់លំដាប់ថ្នាក់ដើម្បីជម្រុញឲ្យផ្នែកថាមពល និងរ៉ែ ក្លាយជាប្រៀបខ្លាំងក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយជឿជាក់ថាសកម្មភាពនៅក្នុងវិស័យនេះនឹងកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។

leftcenterrightdel
លោក Bui Thanh Son ទទួលជួបលោក Margaritis Schinas (រូបថត៖ ក្រសួងការបរទេសវៀតណាម)

*នាព្រឹកថ្ងៃទី ២១ ខែតុលា នៅទីក្រុងហូជីមិញ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអញ្ជើញចូលរួមវេទិកា-ពិព័រណ៍សេដ្ឋកិច្ចបៃតង។ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីបានទទួលជួបលោក Margaritis Schinas អនុប្រធានគណៈកម្មការអឺរ៉ុប (EC)។

នៅក្នុងជំនួបនេះ លោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហភាពអឺរ៉ុប (EU)។ លោក Bui Thanh Son បានសម្តែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញឲ្យទំនាក់ទំនងទ្វេភាគីឡើងកម្រិតថ្មី។ លោកស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការរវាងបណ្ដាក្រសួង និងស្ថាប័ន។ លោក Bui Thanh Son ក៏បានស្នើឲ្យ EC ឆាប់ដក "កាតលឿង"  IUU លើការនាំចេញជលផលរបស់វៀតណាម។

លោក Margaritis Schinas បានអះអាងថា EU មានបំណងពង្រឹងទំនាក់ទំនងជាមួយវៀតណាមលើវិស័យដែល EU មានប្រៀបខ្លាំង ជាពិសេសការផ្លាស់ប្តូរបៃតង បរិស្ថាន និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកអនុប្រធាន EC បានឯកភាពជំរុញរដ្ឋសភានៃប្រទេសសមាជិកឆាប់អនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son និងលោក Ville Tapani Tavio (រូបថត៖ ក្រសួងការបរទេសវៀតណាម)

*នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃវេទិកា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានទទួលជួបជាមួយលោក Ville Tapani Tavio រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេសនិងអភិវឌ្ឍន៍ហ្វាំងឡង់។ ក្នុងជំនួបនេះ លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរ និងជំនួបកម្រិតខ្ពស់ ជំរុញទំនាក់ទំនងជិតស្និទ្ធរវាងបណ្ដាក្រសួង ស្ថាប័ន និងធុរកិច្ច។ លោក Bui Thanh Son ក៏បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការរវាងអង្គការអប់រំនៃប្រទេសទាំងពីរ។

លោក Ville Tapani Tavio បានអះអាងថា ហ្វាំងឡង់ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យអាកាសធាតុ និងការធ្វើបរិវត្តកម្មបៃតង។ លោក Ville Tapani Tavio បានឯកភាពថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល៕

បកប្រែដោយ Thuy Anh