ប្រឈមមុខនឹងស្ថានភាពនេះ គណៈកម្មាធិការបក្សស្រុក Sa Thay បានចេញគម្រោងលេខ ៧-DA/HU ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ស្តីពីការកែលម្អចំការដំណាំចម្រុះក្នុងស្រុក ដំណាក់កាលឆ្នាំ ២០២១-២០២៥ (គម្រោងលេខ៧) ដើម្បីកៀរគរកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល ក្នុងការឃោសនា ចលនា និងជួយឧបត្ថម្ភប្រជាជនក្នុងការកែលម្អចំការដំណាំចម្រុះ ដើម្បីដាំដំណាំឧស្សាហកម្ម និងដើមឈើហូបផ្លែ។

គម្រោងនេះមានគោលបំណងកែលម្អចំការដំណាំចម្រុះដែលមានទំហំប្រហែល ៣០០ ហិកតានៅឆ្នាំ ២០២៥; បង្កើតជាចំការដាំដើមឈើហូបផ្លែប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ហើយផ្លាស់ប្តូរបន្តិចម្តងៗនូវផ្នត់គំនិត និងការយល់ដឹងរបស់ប្រជាជន ជាពិសេសជនជាតិភាគតិច ក្នុងការផលិតកសិកម្ម បង្កើតកម្លាំងចលករសម្រាប់គ្រួសារក្រីក្រ និងគ្រួសារក្បែរបន្ទាត់ភាពក្រីក្ររួចផុតពីភាពក្រីក្រ។

leftcenterrightdel
កម្មាភិបាល បក្ខជន និងប្រជាជនឃុំ Ya Xier (ស្រុក Sa Thay) ផ្លាស់ប្តូរបទពិសោធន៍ក្នុងការកែលម្អចំការដំណាំចម្រុះ និងដាំដើមទុរេន

បន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការអនុវត្តគម្រោងលេខ៧ ស្រុក Sa Thay ទាំងមូលបានកែលម្អចំការដំណាំចម្រុះដែលមានទំហំ ៧៥៧.៧៣ ហិកតា កើនជាង ២.៥ ដងនៃគោលដៅគម្រោងដែលបានកំណត់សម្រាប់ដំណាក់កាល ២០២១-២០២៥; ស្រុកបានកៀរគរប្រជាជនចំនួន ២,៥៤១ គ្រួសារចូលរួម ក្នុងនោះមានគ្រួសារជនជាតិភាគតិចចំនួន ១,៤៤៣ គ្រួសារ។

យោងតាមលោក A Thai លេខាសាខាបក្ស មេភូមិ Le ឃុំ Mo Rai បានឲ្យដឹងថា ភូមិ Le ជាកន្លែងរស់នៅរបស់ជនជាតិ Ro Mam ហើយការយល់ដឹង និងជំនាញធ្វើកសិកម្មរបស់ប្រជាជន នៅតែឱនថយ។ អាកាសធាតុនៅតំបន់ព្រំដែន Mo Rai គឺអាក្រក់ និងខ្វះដើមទុន ដូច្នេះការកែលម្អចំការដំណាំចម្រុះ និងការប្តូរដំណាំប្រឈមនឹងការលំបាកជាច្រើន។ បន្ទាប់ពីកិច្ចប្រជុំជាច្រើននៃគណៈកម្មាធិការបក្ស និងកិច្ចប្រជុំជីវភាពរបស់ប្រជាជនទាំងអស់ ភូមិ Le បានប្តេជ្ញាចិត្តធ្វើ និងជ្រើសរើសបក្ខជន៖ A Thai, A Nieu, A Ek, A Viet, A Kinh, A Trinh, Y Vac... ធ្វើវាជាមុនសិន ទើបប្រជាជនអាចរៀន និងធ្វើតាម។

លោក A Thai បានចែករំលែកថា “អាស្រ័យដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំស្រុក ដូចជាការដឹកនាំក្រុមការងារ ចាត់តាំងស្ថាប័នមានសមត្ថកិច្ច និងកម្មាភិបាលដែលមានបទពិសោធន៍ ណែនាំបក្ខជន និងប្រជាជនអំពីបច្ចេកទេសធ្វើដី ដាំដើមឈើ ការថែទាំ ការប្រមូលធនធាន ដើម្បីជួយឧបត្ថម្ភកូនឈើចំនួនជិត ៨០០ ដើម ដែលមានតម្លៃជិត ១៥០ លានដុង។ អាស្រ័យហេតុនោះ ភូមិ Le បានផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យកែលម្អចំការដំណាំចម្រុះជិត ១០.៥ ហិកតា ដើម្បីដាំបន្លែស្អាត ដើមឈើឧស្សាហកម្មដាំយូរឆ្នាំ និងដើមឈើហូបផ្លែប្រកបដោយគុណភាពខ្ពស់”។

លោក Y Sam អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Sa Thay បានមានប្រសាសន៍ថា ប្រសិទ្ធភាពក្នុងការកែលម្អចំការដំណាំចម្រុះ រួមចំណែកក្នុងការពង្រឹងទំនុកចិត្តយ៉ាងរឹងមាំរបស់ប្រជាជនលើការដឹកនាំរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន។ ទន្ទឹមនឹងនោះ ជួយប្រជាជន ជាពិសេសជនជាតិភាគតិច ផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើ មានឆន្ទះ និងចង់ក្លាយជាអ្នកមាន និងមិនពឹងផ្អែកលើការជួយឧបត្ថម្ភរបស់បក្ស និងរដ្ឋ។

ជោគជ័យក្នុងការអនុវត្តគម្រោងលេខ៧ គឺអាស្រ័យការចូលរួមយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយទាំងមូលពីស្រុកទៅភូមិ; ផ្តោតលើការឃោសនា ការបណ្តុះបណ្តាល និងការរៀបចំជីវភាពនយោបាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន អ្នករដ្ឋការនិយោជិត; អនុវត្តគម្រោងលេខ៧ ភ្ជាប់ជាមួយចលនា “ផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើរបស់ជនជាតិភាគតិច ជួយជនជាតិភាគតិចរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព”៕

បកប្រែដោយ Huyen Trang