ទីក្រុងហូជីមិញ - គោលដៅនៃការធ្វើបរិវត្តកម្មបៃតងអន្តរជាតិ
កប.អនឡាញ - ទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម គឺជាគោលដៅដ៏មានសក្តានុពលសម្រាប់សហគ្រាសអន្តរជាតិ ជាពិសេស កិច្ចសហប្រតិបត្តិការ និងការជំរុញការអភិវឌ្ឍក្នុងវិស័យបរិវត្តកម្មបៃតង និងបរិវត្តកម្មឌីជីថល។
ទីក្រុងបានជ្រើសរើសកំណើនបៃតងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏សំខាន់របស់អនាគត បរិវត្តកម្មឌីជីថលគឺជារបកគំហើញ ហើយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនៅលើពិភពលោកគឺជាកិច្ចការសំខាន់ និងចាំបាច់។
នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំសន្និសីទសន្ទនាមិត្តភាពឆ្នាំ ២០២៤ ក្រោមប្រធានបទ “ការធ្វើបរិវត្តកម្មឧស្សាហកម្ម៖ បទពិសោធន៍អភិវឌ្ឍ និងអាទិភាពសហប្រតិបត្តិការ” ដោយមានការចូលរួមពីដៃគូ និងសហគ្រាសអន្តរជាតិជាច្រើន ដើម្បីស្វែងរកបទពិសោធន៍ ដំណោះស្រាយ និងទម្រង់ល្អៗ ដែលរួមចំណែកតម្រង់ទិសការធ្វើបរិវត្តកម្មបៃតង និងធ្វើបរិវត្តកម្មឌីជីថលដ៏រឹងមាំរបស់ទីក្រុងហូជីមិញ ឆ្ពោះទៅរកខឿនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ប្រតិភូទាំងឡាយបានឧទ្ទេសនាមអំពីទម្រង់ចរាចរណ៍បៃតងនៃទីក្រុង Torino (ប្រទេសអ៊ីតាលី) ដែលអាចអនុវត្តបានក្នុងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ។
|
|
ទិដ្ឋភាពនៃសន្និសីទសន្ទនាមិត្តភាពឆ្នាំ ២០២៤ |
ទីក្រុង Torino គឺជាមជ្ឈមណ្ឌលនវានុវត្តន៍អន្តរជាតិសម្រាប់ឧស្សាហកម្មរថយន្តដែលមានប្រពៃណីដ៏យូរលង់ ហើយកំពុងបន្តលើកកម្ពស់ទម្រង់ និងសេវាកម្មសម្រាប់ការធ្វើបរិវត្តកម្មទៅកាន់យានយន្តអគ្គិសនីប្រកបដោយនិរន្តរភាព។ ដោយហេតុនោះ រួមចំណែកធ្វើឱ្យទីក្រុង Torino ក្លាយជាប្រភពដើមនៃសាកលវិទ្យាល័យជឿនលឿន ដោយមានវិជ្ជាជីវៈថ្មីៗជាច្រើនដែលត្រូវបានបង្កើត និងអភិវឌ្ឍ បង្កើតឱកាសថ្មីៗជាច្រើនសម្រាប់សេដ្ឋកិច្ច។
លោក Komura Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានមានប្រសាសន៍ថា ជប៉ុននឹងបន្តសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីជួយយុវជនវៀតណាមបំប៉ន់ចំណេះដឹង និងជំនាញថ្មីៗតាមរយៈការសិក្សា ធ្វើការ និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងការធ្វើបរិវត្តកម្មបៃតង និងបរិវត្តកម្មបៃតងឌីជីថល។ ក្រៅពីនេះ វៀតណាមជាគោលដៅដ៏មានសក្តានុពលសម្រាប់សហគ្រាសជប៉ុន ដោយមានគម្រោងប្រហែល ៩០ ដែលកំពុងសហប្រតិបត្តិការគ្នាដើម្បីកាត់បន្ថយការបំភាយកាបូន។
ទីក្រុងហូជីមិញជាទីក្រុងដ៏ធំ រស់រវើក ឆ្ពោះទៅរកគោលដៅកសាងខឿនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព មានសមត្ថភាពក្លាយជាគំរូសម្រាប់មូលដ្ឋានស្រាវជ្រាវអនុវត្ត។ តាមរយៈកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរជាមួយនឹងទម្រង់ច្នៃប្រឌិតជាច្រើននៅលើពិភពលោក ទីក្រុងហូជីមិញអាចបង្កើតការផ្លាស់ប្តូរយ៉ាងរឹងមាំក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍បៃតង និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ននេះ ទីក្រុងបានអនុវត្តយុទ្ធសាស្ត្រពីរ ដោយរួមបញ្ចូលគ្នានូវការធ្វើបរិវត្តកម្មបៃតង និងបរិវត្តកម្មឌីជីថល ដែលទាក់ទងនឹងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ស្វ័យប្រវត្តិកម្ម រោងចក្រឆ្លាតវៃ និងបច្ចេកវិទ្យាផលិតកម្មឈឿនលឿន ដើម្បីលើកកម្ពស់កម្រិតខ្សែសង្វាក់តម្លៃ។ ការបង្កើនស្វ័យប្រវត្តិកម្ម និងការអនុវត្តបច្ចេកវិទ្យាខ្ពស់អាចបង្កើនផលិតភាពការងាររហូតដល់ ៣០% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ខណៈពេលដែលកាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិ និងបង្កើនការប្រកួតប្រជែង៕
បកប្រែដោយ Huyen Trang