នាថ្ងៃទី៣០ ខែតុលា នៅខេត្ត Quang Binh ភ្លៀងបានថយចុះ ហើយទឹកបានស្រកចុះបន្តិចម្តងៗ។ យ៉ាងណាក៏ដោយ នៅស្រុក Le Thuy និងស្រុក Quang Ninh នៅតែមានតំបន់ត្រូវលិចជ្រៅ ហើយជីវភាពរស់នៅរបស់ប្រជាជនប្រឈមនឹងការលំបាកជាច្រើន។

leftcenterrightdel
បញ្ជាការដ្ឋានយោធាស្រុក Le Thuy (ខេត្ត Quang Binh) ឧបត្ថម្ភសម្ភារចាំបាច់សម្រាប់ប្រជាជនក្នុងស្រុក

ទឹកបានស្រកជាបណ្តើរៗ ភារកិច្ចរបស់កម្លាំងកងទ័ព និងកងសេនាជនស្រុក Le Thuy ក៏ត្រូវបានកែសម្រួលឱ្យសមស្របទៅនឹងស្ថានភាពអាកាសធាតុ តំបន់នីមួយៗ និងតម្រូវការជាក់ស្តែងរបស់ប្រជាជន។ បន្ទាប់ពីរយៈពេល ៣ ថ្ងៃ ខិតខំប្រឹងប្រែងជួយសង្គ្រោះ ជម្លៀសមនុស្ស និងទ្រព្យសម្បត្តិចេញពីតំបន់គ្រោះថ្នាក់ កម្មាភិបាល និងយុទ្ធជនជាង ៤០០ នាក់នៃកងកម្លាំងប្រដាប់អាវុធស្រុក Le Thuy បានបន្តចូលរួមដឹកជញ្ជូនអ្នកជម្ងឺសង្គ្រោះបន្ទាន់ ព្យាបាល ផ្តល់គ្រឿងឧបភោគបរិភោគ ចែកស្បៀងអាហារចាំបាច់ និងទឹកពិសារដល់ប្រជាជន។

លោកវរសេនីយ៍ទោ Pham Xuan Hung អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Le Thuy បានឲ្យដឹងថា៖ “គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាស្រុកបានកំណត់ថា នេះជាភារកិច្ចដ៏សំខាន់ បន្ទាន់ និងយូរអង្វែង ដូច្នេះ អង្គភាព និងកម្លាំងកងសេនាជន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងប្តេជ្ញាចិត្តអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីជួយប្រជាជនវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញ និងស្តារផលិតកម្មឡើងវិញ នាពេលឆាប់ៗ”។

leftcenterrightdel
កងទ័ព និងកងសេនាជនស្រុក Quang Ninh (ខេត្ត Quang Binh) ចូលរួមជម្នះពុះពារការខូចខាតនៅតាមសាលារៀន

ក្រោមបាវចនា “ទឹកស្រកនៅទីណា នឹងពុះពារនៅទីនោះ” កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក Quang Ninh បានចុះទៅតំបន់លិចទឹកសំខាន់ៗនីមួយៗ គាំទ្រអាជ្ញាធរ និងប្រជាជនជំនះពុះពារការខូចខាតដោយសារទឹកជំនន់។ លោកវរសេនីយ៍ឯកបម្រុង Le Ngoc Nhan ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Quang Ninh បានចែករំលែកថា៖ “នាពេលខាងមុខ យើងប្រមូលកម្លាំង និងមធ្យោបាយដើម្បីជួយគ្រួសារទទួលរបបគោលនយោបាយ និងជនឯកោ ជួសជុលផ្ទះ សម្របសម្រួលជាមួយកងកម្លាំងប្រតិបត្តិការអនាម័យបរិស្ថាន សម្អាតភក់ដី សំរាម និងដើមឈើរលំនៅតាមដងផ្លូវ និងអគារសាធារណៈ រៀបចំតុ កៅអី និងជួសជុលសម្ភារៈសិក្សានៅសាលា ដើម្បីស្វាគមន៍សិស្សានុសិស្សវិលត្រឡប់មកសាលារៀនវិញក្នុងពេលឆាប់ៗនេះ”។

រួមជាមួយកងកម្លាំងនៅនឹងកន្លែង បញ្ជាការដ្ឋានយោធាខេត្ត Quang Binh បានបញ្ជូនកម្មាភិបាល និងយុទ្ធជនចំនួន ១៦០ នាក់មកពីស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយរថយន្តចល័តជាច្រើន ដើម្បីចូលរួមជួយឧបត្ថម្ភប្រជាជនស្រុក Quang Ninh និងស្រុក Le Thuy។ លោកអនុសេនីយ៍ឯក Le Hoai Nam មេបញ្ជាការកងអនុសេនាធំឈ្លបយកការណ៍មេកានិច ការិយាល័យសេនាធិការ បញ្ជាការដ្ឋានយោធាខេត្ត Quang Binh បានបញ្ជាក់ថា៖ “បន្ទាប់ពីទៅកាន់ស្រុក Quang Ninh កម្មាភិបាល និងយុទ្ធជននៃអង្គភាពបានចាប់ផ្ដើមអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ផ្អែកលើការណែនាំរបស់បញ្ជាការដ្ឋានយោធាខេត្ត និងសំណូមពររបស់គណៈកម្មាធិការបក្ស អាជ្ញាធរ ប្រជាជន អង្គភាព ប្ដេជ្ញាថានឹងបញ្ចប់រាល់ភារកិច្ចដែលបានចាត់តាំងរួច ហើយទើបនឹងត្រឡប់ទៅអង្គភាពវិញ”៕

បកប្រែដោយ Huyen Trang