លោក Danh Lieu អ្នកមានប្រជាប្រិយភាពនៅភូមិ An Hoa ឃុំ Dinh An ជាអតីតលេខាគណៈកម្មាធិការបក្សឃុំ Dinh An អតីតប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក Go Quao។ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ លោក Lieu តែងតែលើកកម្ពស់ស្មារតីជាគំរូ ដោយសហការយ៉ាងសកម្មជាមួយវត្តនានា ដើម្បីផ្សព្វផ្សាយនិងចលនាពុទ្ធសាសនិក ឲ្យរួមវិភាគទានក្នុងការកសាងស្ពាន និងផ្លូវជនបទ។ ទន្ទឹមនឹងនោះ ដោយកិត្យានុភាពរបស់ខ្លួន លោក Danh Lieu បានចលនាប្រជាជនបរិច្ចាគដី ទឹកប្រាក់ និងពេលវេលា ដើម្បីសាងសង់ផ្លូវរាប់ពាន់ម៉ែត្រ ជួសជុលស្ពានចំនួន ៦ និងជួយដល់គ្រួសារចំនួន ៤ គ្រួសារ ដែលជួបការលំបាកក្នុងឃុំ Dinh An សាងសង់ផ្ទះថ្មី។ លោក Danh Lieu បានឲ្យដឹងថា ដើម្បីធ្វើឲ្យអ្នកភូមិជឿ និងធ្វើតាម ខ្ញុំនិងគ្រួសាររបស់ខ្លួន ត្រូវតែរស់នៅជាគំរូជាមុនសិន។ នៅពេលដែលអ្នកភូមិជឿជាក់ រាល់ការឃោសនា និងការចលនាប្រជាជនឲ្យបរិច្ចាគដី ដើម្បីសាងសង់ផ្លូវ ស្ពាន... មានភាពងាយស្រួល។

leftcenterrightdel
លោក Danh Lieu (ឆ្វេង) អ្នកមានប្រជាប្រិយភាពនៅភូមិ An Hoa ឃុំ Dinh An (Go Quao) ជួបធ្វើការជាមួយកម្មាភិបាលឃុំ Dinh An

ស្រុក Go Quao ឃុំ Thoi Quan មានជនរួមជាតិខ្មែរជាង ៤៨%។ ប៉ុន្មានឆ្នាំកន្លងមក ក្រុមអ្នកមានប្រជាប្រិយភាពនៅឃុំ Thoi Quan បានរួមជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរ ដើម្បីកសាងស្រុកកំណើតកាន់តែសម្បូរធូធារ និងស្អាត។ ជាពិសេស លោក Danh Hien នៅភូមិ Xuan Dong បានចលនាអ្នកភូមិ បរិច្ចាគទឹកប្រាក់ដោយស្ម័គ្រចិត្ត សម្រាប់កសាងស្ពាន និងផ្លូវដើម្បីជួយប្រជាជនធ្វើដំណើរឲ្យបានស្រួល និងបង្កើតលក្ខណៈងាយស្រួលដល់ផលិតកម្មកសិកម្ម។ ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ន លោក Danh Hien បានស្នើសុំការអនុញ្ញាតពីអាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីសាងសង់ស្ពានជាង ១០ កសាងផ្លូវក្នុងស្រែចំនួន ២ ដោយមានប្រវែង ១,០០០ ម៉ែត្រ ជាមួយថវិកាជាង ៥០០ លានដុង។ ក្នុងនោះ គ្រួសាររបស់លោក Danh Hien បរិច្ចាគប្រាក់ជាង ៤០០ លានដុង អ្នកភូមិបានបរិច្ចាគប្រាក់ប្រហែល ១០០ លានដុង និងចូលរួមក្នុងការសាងសង់។

លោកស្រី Pham Thi Hoa ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក Go Quao បានឲ្យដឹងថា យល់ដឹងអំពីតួនាទីរបស់ខ្លួន ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានបានចលនាគ្រួសារ និងសហគមន៍អនុវត្តឲ្យបានល្អនូវគោលការណ៍និងមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ បទប្បញ្ញត្តិរបស់មូលដ្ឋាន ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី... ពីនោះ ចូលរួមចំណែកដល់ការអនុវត្តឲ្យបានល្អនូវការចលនាប្រជាជនទាំងមូលសាមគ្គី កសាងជីវភាពវប្បធម៌នៅតំបន់លំនៅដ្ឋាន៕

បកប្រែដោយ Thuy Anh