អាពាហ៍ពិពាហ៍កុមារនៅស្រុក Meo Vac ធ្លាប់កើតឡើងក្នុងឱកាសមុន និងក្រោយបុណ្យចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំ។ ដូច្នេះ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ និងកាត់បន្ថយអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៥។ ដើមខែធ្នូ ឆ្នាំ២០២៤ ស្រុក Meo Vac បានរៀបចំសន្និសិទស្តីពីដំណោះស្រាយបង្ការ និងកាត់បន្ថយអាពាហ៍ពិពាហ៍កុមារនិងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត។

នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំការិយាល័យរបស់ស្រុក នគរបាល បញ្ជាការដ្ឋានយោធាស្រុក ប៉ុស្តិ៍ការពារព្រំដែន Xin Cai និង Son Vi (កងទ័ពការពារព្រំដែនខេត្ត Ha Giang) និងថ្នាក់ដឹកនាំឃុំ និងទីរួមស្រុកចំនួន ១៨ ក្នុងតំបន់បានពិភាក្សា និងចែករំលែកនូវការលំបាកនិងបញ្ហាប្រឈមក្នុងការងារនេះនៅមូលដ្ឋាន។

leftcenterrightdel
ស្រុក Meo Vac បើកកិច្ចប្រជុំស្ដីពីការកាត់បន្ថយអាពាហ៍ពិពាហ៍កុមារ

យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនស្រុក Meo Vac គិតចាប់ពីឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្រុកមាន ២៩១ ករណី អាពាហ៍ពិពាហ៍កុមារ (ឆ្នាំ ២០២១ មាន ៧៩ ករណី , ឆ្នាំ ២០២២ មាន ១០២ ករណី , ឆ្នាំ ២០២៣ មាន ៤៦ ករណី និងឆ្នាំ ២០២៤ មាន ៦៤ ករណី) ។ បន្ទាប់ពីរកឃើញសញ្ញានៃអាពាហ៍ពិពាហ៍កុមារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចុះមកគ្រួសារនីមួយៗដើម្បីផ្សព្វផ្សាយ ចនលារនិងបញ្ចុះបញ្ចូលជោគជ័យលើ  ២៤២/២៩១ ករណី​។

មូលហេតុដែលអាពាហ៍ពិពាហ៍កុមារនៅតែកើតឡើងគឺដោយសារភាគច្រើនជាជនជាតិភាគតិច។ សម្រាប់ជនជាតិភាគតិចជាទូទៅ ការអាពាហ៍ពិពាហ៍ត្រូវបានធ្វើឡើងតាមទំនៀមទម្លាប់។ កម្រិតវប្បធម៌និងការយល់ដឹងរបស់ប្រជាជននៅមានកម្រិតនៅឡើយ។ ការផាកវិន័យលើអាពាហ៍ពិពាហ៍កុមារមិនតឹងរឹង ដើម្បីទប់ស្កាត់អាពាហ៍ពិពាហ៍កុមារឡើយ…

លោក Ngo Manh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Meo Vac ឲ្យដឹងថា៖ “ផ្អែកលើមតិដែលបានពិភាក្សាលើការលំបាក និងបញ្ហាប្រឈមរបស់មូលដ្ឋាននីមួយៗ;       ស្រុកនឹងមានដំណោះស្រាយដើម្បីជំនះស្ថានភាពអាពាហ៍ពិពាហ៍កុមារ ចាត់ចែងការងារជាក់លាក់ទៅកាន់អង្គភាព ឃុំ ទីរួមស្រុកនីមួយៗ  និងផ្អែកលើស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ ដើម្បីជ្រើសរើសខ្លឹមសារ ទម្រង់នៃការឃោសនា  ស្របតាមមុខសញ្ញានីមួយៗនិងតំបន់។

ដំណោះស្រាយមួយដែលបានអនុវត្ដប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក គឺការអនុវត្តសេចក្តីសម្រេចលេខ 498/QD-TTg ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៥ របស់នាយករដ្ឋមន្ត្រីដែលអនុម័តលើគម្រោង "កាត់បន្ថយអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតក្នុងតំបន់ជនជាតិភាគតិច ដំណាក់កាល ២០១៥-២០២៥"; ស្រុកបានអនុវត្តគំរូសាកល្បងនៅឃុំ Lung Pu និងឃុំ Sung Tra ដែលនាំមកប្រសិទ្ធភាពជាក់ស្តែង។

យោងតាមលោក Nong Van Ngay ប្រធានការិយាល័យជនជាតិស្រុក Meo Vac  ជាពិសេស ការិយាល័យសម្របសម្រួលជាមួយស្ថាប័ននិងមូលដ្ឋាន ដើម្បីអនុវត្តអនុគម្រោងទី២ - កាត់បន្ថយអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក្រោមគម្រោងទី 9 នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ និងគម្រោងទី ៨ - អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ តាមរយៈសកម្មភាពឃោសនា ការប្រលងនិងគំរូកាត់បន្ថយអាពាហ៍ពិពាហ៍កុមារ…

leftcenterrightdel
ស្រុក Meo Vac ជំរុញការអនុវត្តគម្រោងទី៨ - អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ

សម្រាប់គម្រោងទី៨ - ការអនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រីនិងកុមារ ស្រុកបានបង្កើត និងរក្សាក្រុមផ្សព្វផ្សាយសហគមន៍ចំនួន ១៩៧។ ទោះជាយ៉ាងណាក៏ដោយ ក្រឡេកមើលពីការពិតនៃការទប់ស្កាត់អាពាហ៍ពិពាហ៍កុមារបានបង្ហាញថា ក្រៅពីការផ្សព្វផ្សាយ គ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានត្រូវមានដំណោះស្រាយខ្លាំងក្លាដើម្បីផាកវិន័យ។

លោកវរសេនីយ៍ទោ Giang Xuan Thang ប្រធាននគរបាលស្រុក Meo Vac បានឲ្យដឹងថា “ក្រៅពីការសម្របសម្រួលឃោសនា អង្គភាពក៏អនុវត្ដនីតិវិធីច្បាប់និងចាត់វិធានការដោះស្រាយ ស្របតាមបទប្បញ្ញត្តិនៃច្បាប់។

leftcenterrightdel
ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការកែលម្អជីវិតខាងសម្ភារៈ និងស្មារតី រួមចំណែកដល់ការកាត់បន្ថយអាពាហ៍ពិពាហ៍របស់កុមារ

អាពាហ៍ពិពាហ៍កុមារគឺជាមូលហេតុផង និងផលវិបាកនៃភាពក្រីក្រផង  អនក្ខរភាពនិងការថយចុះគុណភាពជីវិត។ ដរាបណាបញ្ហានេះមិនទាន់បញ្ចប់គឺភាពក្រីក្រ អនក្ខរភាព និងការថយចុះគុណភាពជីវិតនៅមានក្នុងភូមិនៃតំបន់ព្រំដែន។ ដូច្នេះ ស្រុក Meo Vac បានស្នើឱ្យស្ថាប័ន និងមូលដ្ឋានសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តដំណោះស្រាយជាច្រើនដូចជា រៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមឃោសនា និងសហការីឲ្យមានចំណេះដឹងជំនាញ បទពិសោធន៍គ្រប់គ្រាន់ ចេះភាសាជន ជាតិ និងយល់ដឹងពីទំនៀមទំលាប់របស់បងប្អូនជនជាតិភាគតិចដើម្បីផ្សព្វផ្សាយ និងចលនាគ្រួសារ ត្រកូល ភូមិ ឃុំ ; បន្តកសាងគំរូដើម្បីកាត់បន្ថយអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត។ ដោះស្រាយយ៉ាងតឹងរឹងករណីអាពាហ៍ពិពាហ៍កុមារ; ជាពិសេសក្នុងឱកាសមុន និងក្រោយបុណ្យចូលឆ្នាំថ្មី ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានក្ដាប់ជាប់ស្ថានភាពក្មេងជំទង់ដើម្បីរកឃើញ និងទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ។ល៕

បកប្រែដោយ Pham Diep