អ្នកស្រាវជ្រាវអំពីនយោបាយ-ប្រវត្តិសាស្ត្រវៀតណាម លោក Kyril Whittaker បានវាយតម្លៃថា សមិទ្ធិផលនយោបាយ សេដ្ឋកិច្ច សង្គម និងការទូតគឺជាមូលដ្ឋានគ្រឹះដើម្បីនាំប្រទេសវៀតណាមចូលទៅក្នុងយុគសម័យនៃការស្ទុះឈានទៅមុខ ដូចដែលលោកអគ្គលេខាបក្ស To Lam បានលើកឡើងនាពេលថ្មីៗនេះ។ ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងឡុងដ៍ លោក Kyril Whittaker បានចង្អុលបង្ហាញថា ចាប់តាំងពីចាប់ផ្តើមបុព្វហេតុផ្លាស់ប្ដូរថ្មី ក្នុងឆ្នាំ ១៩៨៦ មក ទំហំសេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ៩៦ ដង។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានអនុវត្តន៍នៅទូទាំងប្រទេស ដែលនាំមកនូវការផ្លាស់ប្តូរនៅគ្រប់ខេត្តក្រុង។ ទន្ទឹមនឹងការអភិវឌ្ឍនេះ គឺកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនជាមួយនឹងសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

leftcenterrightdel
លោក Kyril Whittaker។ រូបថត៖ vietnam.vnanet.vn

លោក Whittaker បាននិយាយថា នៅប្រទេសវៀតណាម សិទ្ធិមនុស្សមិនត្រឹមតែត្រូវបានការពារប៉ុណ្ណោះទេ ថែមទាំងត្រូវបានអភិវឌ្ឍន៍ក្នុងកម្រិតខ្ពស់បំផុតតាមដែលអាចធ្វើទៅបានទៀតផង។ វៀតណាមក៏ធានានូវសេរីភាពខាងសាសនា និងជំនឿរបស់ប្រជាជន ដោយមានវត្តអារ៉ាម ព្រះវិហារ និងគ្រឹះស្ថានសាសនាជាច្រើនត្រូវបានសាងសង់ឡើង ដូចផ្នែកមួយនៃសហគមន៍ប្រជាជន។ ការលើកកម្ពស់សិទ្ធិស្ត្រី សិទ្ធិកម្មករ និងសេរីភាពខាងជំនឿគឺជាភស្តុតាងដែលបង្ហាញឲ្យឃើញថា វៀតណាមមិនត្រឹមតែមានច្បាប់សិទ្ធិមនុស្សរឹងមាំប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការធានាការអនុវត្តសិទ្ធិទាំងអស់ដែលប្រជាជនទទួលបានទៀតផង។

អ្នកប្រាជ្ញអង់គ្លេសបានអះអាងថា វៀតណាមឈានចូលយុគសម័យថ្មីជាមួយនឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច-សង្គម ដែលសម្រេចបានអាស្រ័យដោយការប្រកាន់ខ្ជាប់ នូវគោលការណ៍ “រដ្ឋរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន” ដែលប្រជាជនជាមជ្ឈភាព និងមានសិទ្ធិធ្វើជាម្ចាស់ប្រទេសជាតិ ជួយជំរុញការអភិវឌ្ឍមនុស្ស ប្រទេសជាតិ និងបក្ស បម្រើបុព្វហេតុកសាងសង្គមនិយមនិងកុម្មុយនិស្តនិយម៕

តាម​​ vovworld.vn