ក្នុងសន្និសីទនេះ តំណាងស្ថាប័នមុខងាររបស់ទីក្រុងហូជីមិញដូចជា៖ នាយកដ្ឋានពន្ធដារ គណៈគ្រប់គ្រងមណ្ឌលផលិតទំនិញសម្រាប់នាំចេញ និងឧស្សាហកម្មទីក្រុងហូជីមិញ ... បានឆ្លើយដោយផ្ទាល់នូវសំណួរជាច្រើនរបស់អង្គភាពអាជីវកម្មជប៉ុនដែលកំពុងប្រតិបត្តិការនៅទីក្រុង ទន្ទឹមនឹងនោះ ណែនាំចំណុចថ្មីៗមួយចំនួននៅក្នុងគោលនយោបាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មបរទេសនៅក្នុងតំបន់។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ hcmcpv.org.vn)

លោក Nozaki Taikao ប្រធាន JCCH បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ និងដំណោះស្រាយចំពោះបញ្ហារបស់អាជ្ញាធរ និងមន្ទីរនានានៃទីក្រុងហូជីមិញ សម្រាប់សហគមន៍អាជីវកម្មជប៉ុន ជាពិសេសវិនិយោគិនបរទេសនិយាយរួម។ ទន្ទឹមនឹងនោះលោក Nozaki Taikao បានចែករំលែកថា ទីក្រុងហូជីមិញកំពុងក្លាយជាគោលដៅទាក់ទាញវិនិយោគិនក្នុងវិស័យសេវាកម្មបម្រើទីផ្សារក្នុងស្រុក។ នាពេលខាងមុខ រថភ្លើងក្រោមដី Metro លេខ១ ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន នឹងដាក់ឱ្យដំណើរការជាផ្លូវការ ដោយរំពឹងថានឹងជំរុញការអភិវឌ្ឍទីក្រុងជុំវិញតំបន់ស្ថានីយ៍ និងការអភិវឌ្ឍតាមបណ្តោយផ្លូវរថភ្លើង។ លោក Nozaki Taikao ក៏បានសង្កត់ធ្ងន់ថា ជាមួយនឹងយុទ្ធសាស្ត្រកំណើនបៃតង បំពេញតាមស្តង់ដារ ESG របស់ទីក្រុងហូជីមិញ សហគមន៍អាជីវកម្មជប៉ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប រួមដំណើរជាមួយទីក្រុងក្នុងការអនុវត្ត និងសម្រេចបាននូវលក្ខណៈវិនិច្ឆ័យ។

យោងតាមទិន្នន័យរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ មកទល់បច្ចុប្បន្ននេះ ជប៉ុនមានគម្រោងកំពុងដំណើរការចំនួន ១៧៦៧ ដែលមានទុនវិនិយោគសរុបជាង ៥.៨៨ ពាន់លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១២៧ ដែលមានដើមទុនវិនិយោគពីបរទេសនៅទីក្រុងហូជីមិញ៕

បកប្រែដោយ Huyen Trang