ការរត់ប្រណាំងដើម្បីវៀតណាមមួយដែលគ្មានអំពើហិង្សាលើស្ត្រី និងកុមារី
កប.អនឡាញ - ដោយទទួលជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅវៀតណាម និងរដ្ឋាភិបាលអូស្ត្រាលី នាព្រឹកថ្ងៃទី៨ ខែធ្នូ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលស្រាវជ្រាវ និងប្រើប្រាស់វិទ្យាសាស្ត្រស្តីពីយេនឌ័រ - គ្រួសារ - ស្ត្រី និងវ័យជំទង់ (CSAGA) បានរៀបចំការរត់ប្រណាំង “ដើម្បីវៀតណាមមួយដែលគ្មានអំពើហិង្សាលើស្ត្រី និងកុមារី” លើកទី៣។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីជ្រោមជ្រែងយុទ្ធនាការជាសាកល ធ្វើសកម្មភាពក្នុងរយៈពេល ១៦ ថ្ងៃដើម្បីបញ្ចប់អំពើហិង្សាផ្អែកលើយេនឌ័រ និងជ្រោមជ្រែងខែធ្វើសកម្មភាពជាតិស្តីពីសមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រនៅវៀតណាម ហើយបង្ហាញពីការប្តេជ្ញាចិត្តរួមដ៏រឹងមាំក្នុងការបញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារី។
|
|
មនុស្សជាង ២,០០០ នាក់ចូលរួមក្នុងការរត់ប្រណាំង "ដើម្បីវៀតណាមមួយដែលគ្មានអំពើហិង្សាលើស្ត្រី និងកុមារី" លើកទី៣ (រូបថត៖ UNFPA) |
ថ្លែងក្នុងពិធីបើកការរត់ប្រណាំងនេះ លោក Matt Jackson ប្រធានមូលនិធិ UNFPA ប្រចាំប្រទេសវៀតណាមបានឲ្យដឹងថា ការចូលរួម និងជ្រោមជ្រែងការរត់ប្រណាំងនាថ្ងៃនេះនៃមនុស្សជាង ២០០០ នាក់ គឺបង្ហាញពីកម្លាំងនៃសហគមន៍។ ជំហាននិមួយៗនៅថ្ងៃនេះនឹងនាំយើងខិតទៅជិតពិភពលោកដែលគ្មានការភ័យខ្លាច និងអំពើហិង្សា។ យើងរួមគ្នាបង្កើតអនាគតមួយ ដែលយើងម្នាក់ៗអាចរស់នៅដោយសប្បាយរីករាយ មិនខ្លាចអំពើហិង្សា។ ការខិតខំប្រឹងប្រែងរបស់មនុស្សដែលចូលរួមក្នុងការប្រណាំងនេះបាននាំយើងខិតទៅជិតគោលដៅនោះ ហើយយើងប្រាកដជាមិនឈប់ទាល់តែយើងសម្រេចបានគោលដៅនោះ។
ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការប្រណាំងប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជា "ពិធីបុណ្យនៃក្តីស្រឡាញ់ និងសុភមង្គល" ដែលនាំមកនូវឱកាសដ៏អស្ចារ្យសម្រាប់អ្នកចូលរួម។ សកម្មភាពលើកកម្ពស់ការយល់ដឹងជាច្រើនត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍នេះ ដោយផ្តល់ឲ្យអ្នកចូលរួមនូវចំណេះដឹង និងព័ត៌មានអំពីសកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ៕
បកប្រែដោយ Thuy Anh