អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Luong Cuong បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់ស្រ្តីវៀតណាម រួមទាំងស្ត្រីវ័យចំណាស់ តាមបណ្តាសម័យកាល។ លោកបានអះអាងថា ក្នុងដំណាក់កាលផ្លាស់ថ្មី កសាង អភិវឌ្ឍប្រទេសជាតិ និងការពារមាតុភូមិ ជោគជ័យរបស់នារីលើគ្រប់វិស័យបានបន្តលើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសជាតិវៀតណាម។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបសំណេះសំណាលជាមួយគណៈប្រតិភូជាស្ត្រីវ័យចំណាស់ឆ្នើមទូទាំងប្រទេស

លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលលើកកម្ពស់ការថែទាំមនុស្សវ័យចំណាស់ រួមទាំងស្ត្រីវ័យចំណាស់ផងដែរ ដោយចាត់ទុកថា នេះជាធនធានដ៏សំខាន់ក្នុងការធានាសុខុមាលភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

លោកប្រធានរដ្ឋបានស្នើឱ្យសមាគមមនុស្សវ័យចំណាស់ និងសមាគមសម្ព័ន្ធនារីវៀតណាម រួមជាមួយស្ថាប័ន មូលដ្ឋាននានា បន្តយកចិត្តទុកដាក់ អនុវត្តការងារថែទាំប្រកបដោយប្រសិទ្ធភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រីវ័យចំណាស់ ជាពិសេសការថែទាំសុខភាព ការប្រឹក្សាយោបល់ និងការគាំទ្រខាងស្មារតី។ ជាមួយគ្នានោះ មានដំណោះស្រាយសុខុមាលភាពសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រី ជាពិសេសស្ត្រីវ័យចំណាស់នៅតំបន់ដាច់ស្រយាល    ស្ត្រីជួបការលំបាកគ្មានទីពឹង៕

បកប្រែដោយ Thanh Cong