លុបបំបាត់អាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត
កប.អនឡាញ - ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន និងកម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែន ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ នៅឃុំ Ta Gia Khau និងឃុំ Din Chin ស្រុក Muong Khuong (ខេត្ត Lao Cai វៀតណាម) មិនមានករណីអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត។ លទ្ធផលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅលើកកម្ពស់គុណភាពនៃជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីរបស់ប្រជាជននៅតំបន់ព្រំដែន។
ដោយសារមានការចូលរួមយ៉ាងសកម្មរបស់កងទ័ពការពារព្រំដែន ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ឃុំចំនួនពីរគឺឃុំ Ta Gia Khau និងឃុំ Din Chin មិនមានការរៀបអាពាហ៍ពិពាហ៍ទាំងវ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតទេ។ លទ្ធផលនេះគឺអាស្រ័យការផ្សព្វផ្សាយ ការចលនាប្រជាជននៃកងទ័ពការពារព្រំដែន ក្នុងរយៈពេលពេលអនុវត្តគំរូ “កងទ័ពការពារព្រំដែនខេត្ត Lao Cai រួមដំណើរជាមួយភូមិ លុបបំបាត់អាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត”។
|
|
យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Ta Gia Khau ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ |
គំរូ "កងទ័ពការពារព្រំដែនខេត្ត Lao Cai រួមមជាមួយភូមិ លុបបំបាត់អាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត" ត្រូវបានសាកល្បងនៅតំបន់ប៉ុស្តិ៍ការពារព្រំដែន Ta Gia Khau ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ ដើម្បីអនុវត្តគំរូនេះ បញ្ជាការដ្ឋានកងទ័ពព្រំដែនខេត្ត Lao Cai បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតគណៈកម្មាធិការដឹកនាំ និងក្រុមប្រឹក្សាស្តីពីបញ្ហាអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតនៅឃុំ Ta Gia Khau និងឃុំ Din Chin។ បន្ទាប់ពីការបង្កើតឡើង គណៈកម្មាធិការដឹកនាំបានប្រគល់ភារកិច្ចដល់សមាជិកម្នាក់ៗ និងក្រុមប្រឹក្សាយោបល់ ហើយបង្កើតផែនការសកម្មភាព។ មកទល់នឹងពេលនេះ គណៈកម្មាធិការដឹកនាំនៅឃុំទាំងពីរ បានរៀបចំសន្និសីទបណ្តុះបណ្តាលចំនួន ៦ សម្រាប់សមាជិកចំនួន ៣០០ នាក់ នៃក្រុមប្រឹក្សាស្តីពីការផ្សព្វផ្សាយ អប់រំច្បាប់ ការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត។ ទន្ទឹមនឹងនោះ សន្និសីទស្ដីពីខ្លឹមសារពាក់ព័ន្ធនឹងការទប់ស្កាត់ និងប្រឆាំងនឹងអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតចំនួន ១៣ ត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំនៃស្ថាប័ន អង្គការមហាជនឃុំ លេខាបក្ស មេភូមិ ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាព និងប្រជាពលរដ្ឋក្នុងឃុំទាំងពីរ។
ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បញ្ជាការដ្ឋានការពារព្រំដែនខេត្ត Lao Cai ប៉ុស្តិ៍ការពារព្រំដែនបានសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរស្រុកជាប់ព្រំដែន ស្ថាប័ន និងអង្គភាពនានា ដើម្បីរៀបចំការឃោសនាស្តីពីការបង្ការ និងទប់ស្កាត់នឹងអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតក្នុងភូមិចំនួន ២១២ សម្រាប់ប្រជាជនជាង ៨,៥០០ នាក់។ ទន្ទឹមនឹងនោះ អង្គភាពក៏បានឃោសនាតាមប្រព័ន្ធឧឃោសនសព្ទជាភាសាវៀតណាម និងភាសានៃជនជាតិភាគតិច ព្រមទាំងចែកខិតប័ណ្ណ និងសៀវភៅណែនាំដល់សមាជិកសហជីព និងយុវជន ដើម្បីស្វែងយល់អំពីច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដោយផ្តោតលើការឃោសនាដល់សិស្សានុសិស្សចាប់ពីអាយុ ១៣ ដល់ ១៥ ឆ្នាំ។
លោកវរសេនីយ៍ឯក Tran Quang Tung ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Lao Cai បានឲ្យដឹងថា ផ្អែកលើស្ថានភាពជាក់ស្តែង បញ្ជាការដ្នានកងទ័ពការពារព្រំដែនខេត្តបានសហការជាមួយមូលដ្ឋាន កសាងគំរូ "កងទ័ពការពារព្រំដែនខេត្ត Lao Cai រួមមជាមួយភូមិ លុបបំបាត់អាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត" នៅក្នុងឃុំចំនួនពីរគឺ Din Chin និង Ta Gia Khau ដែលរហូតមកដល់ពេលនេះទទួលបានលទ្ធផលវិជ្ជមាន។ នាពេលខាងមុខ យើងនឹងពង្រីកគំរូនៅតាមមូលដ្ឋានផ្សេងៗ និងឃោសនា ដើម្បីមិនមានការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត លើកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ជនរួមជាតិ៕
បកប្រែដោយ Thuy Anh