ក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះខេត្ត Kon Tum (១៦ មីនា ១៩៧៥ - ១៦ មីនា ២០២៥) នាព្រឹកថ្ងៃទី ១៥ ខែមីនា នៅទីក្រុង Kon Tum ខេត្ត Kon Tum បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលី និងស្តូបយុទ្ធជនពលីនៃកងពលធំលេខ ១០៣ អង្គភាពទ័ពលេខ៣៤

នេះជាឱកាសសម្រាប់អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Kon Tum រំលឹកឡើងវិញនូវប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហាន និងរំលឹកយុទ្ធជនឆ្នើមៗដែលបានពលីកម្មដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ។

leftcenterrightdel
អុជធូបលើផ្នូរយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Kon Tum (រូបថត៖ VOV)

អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងអុជធូបនេះ មានថ្នាក់ដឹកនាំខេត្ត Kon Tum គ្រប់ជំនាន់ តំណាងអង្គភាពយោធា មន្ទីរ  និងក្រុង Kon Tum ។

កាលពី ៥០ ឆ្នាំមុន នៅនិទាឃរដូវឆ្នាំ ១៩៧៥ ក្រោមការដឹកនាំរបស់បក្សនោះ កងទ័ព និងប្រជាជនវៀតណាមបានធ្វើការវាយលុក បង្កើតបាននូវជ័យជំនះនិទាឃរដូវដ៏អស្ចារ្យ រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ។ ក្នុងជ័យជម្នះដ៏ត្រចះត្រចង់នោះ អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Kon Tum បានប្រយុទ្ធយ៉ាងវីរភាពដើម្បីរំដោះស្រុកកំណើតរបស់ខ្លួននៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ១៩៧៥។

បកប្រែដោយ​ Duy Hoan