ជនជាតិ Mong ចងចាំយ៉ាងជ្រាលជ្រៅអំពីមនោសញ្ចេតនារបស់កងទ័ពនៃកងវរសេនាធំលេខ ៧២០
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រឹទ្ធាចារ្យភូមិ Giang A Lu ភូមិ Giang Chau ឃុំ Dak Ngo ស្រុក Tuy Duc (ខេត្ត Dak Nong វៀតណាម) និងបងប្អូនជនជាតិ Mong ជាច្រើននាក់ ទទួលបានអំណោយដ៏កក់ក្តៅពោរពេញទៅដោយមនោសញ្ចេតនា ពីកម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ៧២០ (អង្គទ័ពលេខ១៦)។
ដោយចែករំលែកអំពីក្តីសប្បាយរីករាយជាមួយអ្នកភូមិ ព្រឹទ្ធាចារ្យភូមិ Giang A Lu បានចែករំលែកថា៖ "រាល់ពេលបុណ្យចូលឆ្នាំថ្មី ភូមិរបស់យើងក៏ទទួលបានការយកចិត្តទុកដាក់ ថែទាំ អំណោយ និងការជូនពរឆ្នាំថ្មីពីកងទ័ពនៃកងវរសេនាធំលេខ ៧២០ ដែរ។ មនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ជនជាតិ Mong មិនបំភ្លេចឡើយ"។
កងវរសេនាធំលេខ ៧២០ បានផ្សារភ្ជាប់ជាមួយអ្នកឃុំ Dak Ngo ក្នុងរយៈពេលជិត ២៦ ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតមក។ ការពិតដែលថា គ្រួសារជនជាតិ Mong ចំនួន ៣១២ បន្ទាប់ពីរស់នៅតាមរបៀបអស្ថេរវប្បកម្ម អស្ថេរនិវេសន៍ជាច្រើនឆ្នាំក្នុងព្រៃនៃតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen ត្រូវបានកងទ័ពនៃអង្គទ័ពលេខ១៦ ផ្ទាល់គឺកងវរសេនាធំលេខ ៧២០ នាំទៅស្នាក់នៅកន្លែងថ្មី ដើម្បីបង្កើតភូមិ Mong នៅឆ្នាំ ២០០២ ដោយកត់សម្គាល់នូវដំណើរការនៃការតាំងទីលំនៅ និងភាពជិតស្និទ្ធិពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន។
    |
 |
ថ្នាក់ដឹកនាំកងវរសេនាធំលេខ ៧២០ ផ្តល់អំណោយជូនប្រជាជននៅឃុំ Dak Ngo ស្រុក Tuy Duc (ខេត្ត Dak Nong) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៥ |
ក្នុងបណ្តាថ្ងៃដំបូង កម្មាភិបាល និងយុទ្ធជន បានទៅផ្ទះនីមួយៗ ដើម្បីចែកលុយ អង្ករ និងអំបិល ដល់ប្រជាជន; បន្ទាប់មកបែងចែកដី ណែនាំបច្ចេកទេស ផ្តល់ដំណាំពូជសត្វ ពូជដើមទុនដំបូង និងទិញផលិតផល... ដើម្បីជួយប្រជាជនរក្សាលំនឹងជីវភាពរស់នៅ និងអភិវឌ្ឍសេដ្ឋកិច្ច។ គម្រោងសេដ្ឋកិច្ចការពារជាតិដែលអនុវត្តដោយកងវរសេនាធំបានទទួល និងរៀបចំការងារសម្រាប់ពលករជនជាតិ Mong។ កងទ័ពបានសាងសង់បន្ទប់រៀន បើកសាលារៀន សាងសង់ផ្លូវគមនាគមន៍ និងអូសបណ្តាញភ្លើងដល់ប្រជាជន។
ពីភូមិជនជាតិ Mong ចំនួន ៣ ដ៏ក្រីក្រ ឥឡូវនេះគ្រប់ផ្ទះមានទូរទស្សន៍ ម៉ូតូ សូមបីតែរថយន្តទៀតផង។ ជីវភាពរស់នៅដ៏សម្បូរធូធារបានលេចចេញគ្រប់ផ្ទះ និងភូមិ អាស្រ័យដោយមានការជួយឧបត្ថម្ភ និងការយកចិត្តទុកដាក់ពីកម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ៧២០។
យោងតាមស្ថិតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងវរសេនាធំបានបង្កើតការងារសម្រាប់ពលករជាង ១៤០០ នាក់ ដែលមានប្រាក់ចំណូលស្ថិរភាព; កសាងលំនៅឋានចំនួន ១៣ សម្រាប់គ្រួសារជាង ៦០០។ លើសពីនេះ ជារៀងរាល់ឆ្នាំ អង្គភាពបានពិនិត្យសុខភាពជូនប្រជាជនជាង ៣,០០០ នាក់; សាងសង់សាលាចំនួន ៣ ខ្នង ផ្ទះចំនួន ២ ខ្នងសម្រាប់គ្រូបង្រៀន។ល។
យោងតាមព្រឹទ្ធាចារ្យភូមិ Ma Seo Thao (ភូមិ Sin Chai) នៅពេលដែលអ្នកភូមិជួបប្រទះការលំបាក រឺជំងឺរាតត្បាត គ្រោះធម្មជាតិ អគ្គិភ័យជាដើម កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ៧២០ តែងតែមានវត្តមានជួយឧបត្ថម្ភ និងចែករំលែកជាបន្ទាន់ ដើម្បីជួយអ្នកភូមិជម្នះពុះពារការលំបាក និងរួចផុតពីភាពក្រីក្រ។ កងទ័ពនៃកងវរសេនាធំលេខ ៧២០ ប្រៀបដូចជាសាច់ញាត្តិរបស់បងប្អូនជនជាតិ Mong ជាទីបង្អែកដ៏រឹងមាំសម្រាប់ជនជាតិ Mong ក្នុងការតាំងទីលំនៅ និងប្រកបរបរ។
លោកវរសេនីយ៍ឯកបម្រុង Doan Manh Nghia ប្រធាននយោបាយនៃកងវរសេនាធំលេខ ៧២០ បានបញ្ជាក់ថា៖ “ដោយឈរជើងនៅតំបន់ដែលមានប្រជាជនជនជាតិភាគតិចជាច្រើន កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ៧២០ តែងតែកំណត់យ៉ាងច្បាស់នូវទំនួលខុសត្រូវរបស់ខ្លួន ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងថែទាំជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ដើម្បីរួមចំណែកអភិវឌ្ឍសុខុមាលភាពសង្គមមូលដ្ឋាន។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន កសាង “ប្រៀបប្រយុទ្ធដោយមានការគាំទ្រពីប្រជាជន” ដ៏រឹងមាំ៕
បកប្រែដោយ Huyen Trang