- លោកអនុសេនីយ៍ឯក Thanh សូមឈប់!

ឮសំឡេងហៅ បង Thanh ចាប់ហ្វ្រាំងរថយន្ត ងាកមកសួរថា៖

- លោក Denh មានរឿងអី? តើលោកបានទៅផ្ទះវប្បធម៌ដើម្បីពិនិត្យដោយគ្រូពេទ្យយោធាហើយនៅ?

- ខ្ញុំទើបតែទៅហើយ។ សូមអរគុណលោកអនុសេនីយ៍ឯក Thanh! គ្រូពេទ្យយោធាបានពិនិត្យសុខភាពឲ្យខ្ញុំ យ៉ាងយកចិត្តទុកដាក់ ហើយក៏បានណែនាំពីរបៀបរស់នៅបែបវិទ្យាសាស្ត្រ ដូចជាដេកក្រោមមុង ផឹកទឹកឆ្អិន ហើយមិនងូតពេលយប់ជ្រៅ។ល។ ក្រោយពីពិនិត្យរួច គ្រូពេទ្យក៏បានផ្តល់ថ្នាំពេទ្យឱ្យខ្ញុំទៀតផង!

- បាទ ប៉ុន្តែពេលខ្ញុំមកប្រាប់ លោកគិតថាវាជាការឆរបោក។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រអគ្គក្រុមហ៊ុន កំពង់ផែថ្មី Saigon ផ្តល់ការប្រឹក្សាសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃនៅក្នុងស្រុក Cu Jut ខេត្ត Dak Nong

ឃើញបង Thanh និយាយរឿងចាស់ លោក Denh អេះក្បាល មុខឡើងក្រហមដោយខ្មាស់អៀន៖

- ព្រោះថ្ងៃនោះ ខ្ញុំស្រវឹងខ្លាំងពេកទើបនិយាយមិនសមហេតុផល។ ថ្ងៃបន្ទាប់ពេលខ្ញុំដឹងខ្លួន ហើយស្តាប់រឿងពីប្រពន្ធខ្ញុំ ខ្ញុំមានអារម្មណ៍ថាខុសខ្លាំងណាស់ ខ្ញុំចង់ទូរស័ព្ទទៅបងសុំទោស ប៉ុន្តែបែរជាសម្រេចចិត្តទៅជួបដោយផ្ទាល់បែបនេះ។ គ្រាន់តែថ្ងៃនោះ ខ្ញុំក៏សង្ស័យដែរ ព្រោះពីមុនខ្ញុំក៏ត្រូវមនុស្សមួយក្រុម ស្លៀកពាក់បែបសុជីវធម៌ ក្រោមស្លាកពិនិត្យសុខភាព ដោយមិនគិតថ្លៃ រួចក៏ខំទិញរបស់របររបស់ពួកគេ។ នៅទីបំផុតខ្ញុំបានរកឃើញថាប្រជាជនបានទិញផលិតផលក្លែងក្លាយ។

ចំពោះការចែករំលែកដ៏ស្មោះត្រង់របស់លោក Denh បង Thanh បានពន្យល់ថា៖

-  ខ្ញុំបានឮរឿងជនអាក្រក់និយាយថា ពិនិត្យសុខភាពដោយឥតគិតថ្លៃ ដើម្បីឆរបោកប្រជាពលរដ្ឋ ហើយខ្ញុំសូមណែនាំ និងស្នើទៅអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងការគ្រប់គ្រង និងអនុវត្តវិធានការបង្ការ។       ប៉ុន្តែដូចដែលខ្ញុំបានពន្យល់លោកថា ក្រុមគ្រូពេទ្យពិនិត្យសុខភាពដោយឥតគិតថ្លៃនេះមកពីមន្ទីរពេទ្យយោធា ដែលបានទាក់ទង និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន មិនបានរៀបចំការលក់ផលិតផលអ្វីនោះទេ គ្រាន់តែជួយប្រជាជនថែទាំសុខភាពប៉ុណ្ណោះ។

- ពេលនេះខ្ញុំដឹងហើយ! ពេលបងនិយាយ ខ្ញុំមិនសូវជឿទេ។ នៅពេលដែលខ្ញុំ និងប្រពន្ធបានទៅពិនិត្យ ហើយបានឃើញអាកប្បកិរិយាដ៏ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់របស់គ្រូពេទ្យយោធា នោះខ្ញុំពិតជាមានទំនុកចិត្តទាំងស្រុង។ ខ្ញុំបានលឺថាក្រុមគ្រូពេទ្យយោធាដែលមកពិនិត្យសុខភាពរហូតដល់ថ្ងៃស្អែក។ ខ្ញុំយកចៅខ្ញុំទៅពិនិត្យសុខភាពបានទេ?

- មិនអីទេ! លោកនាំចៅទៅពិនិត្យសុខភាព។ ឥឡូវនេះ ខ្ញុំនឹងទៅទីនោះ ដើម្បីចុះឈ្មោះជាមុន។

ឮដូច្នេះលោក Denh រំភើបចិត្តលើកដៃគ្រវីរហូតដល់ស្រមោលលោកអនុសេនីយ៍ឯក Thanh បាត់ទៅក្រោយភ្នំ។ល៕

បកប្រែដោយ Huyen Trang