សំណួរនិងចម្លើយផ្នែកច្បាប់
គោលនយោបាយឧបត្ថម្ភប្រតិបត្ដិការសម្រាប់ក្រុមសិល្បៈប្រពៃណីនៅភូមិនានាក្នុងតំបន់ជនជាតិភាគតិច
កប.អនឡាញ - មិត្តអ្នកអាន Tran Van Dung នៅឃុំ Hoa Tham ស្រុក Binh Gia ខេត្ត Lang Son ភាគខាងជើងវៀតណាម បានសួរថា៖ គោលនយោបាយឧបត្ថម្ភប្រតិបត្ដិការសម្រាប់ក្រុមសិល្បៈប្រពៃណីនៅភូមិនានាក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំចំណុះកម្មវិធីគោលដៅជាតិស្ដីពីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល ២០២១ - ២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធី ១៧១៩) ត្រូវបានកំណត់យ៉ាងដូចម្តេច?
ចំលើយ៖ បញ្ហាដែលអ្នកសួរត្រូវបានកំណត់ក្នុងខ្លឹមសារលេខ ៩ ជំពូកទី២ សេចក្តីណែនាំលេខ ១៦៨៤/HD-BVHTTDL ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដែលណែនាំការអនុវត្តគម្រោង “អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិចដែលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍" ក្រោមកម្មវិធី ១៧១៩។ ជាក់លាក់ដូចខាងក្រោម៖
១. មុខសញ្ញាទទួលឧបត្ថម្ភ
ក្រុមសិល្បៈត្រូវបានបង្កើតឡើងនៅអាគារវប្បធម៌ និងមណ្ឌលកីឡាភូមិនៃតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ និងកន្លែងមានចលនាសិល្បៈនៅក្នុងឃុំ ចំណុះតំបន់ ៣ និងតំបន់ ២ និងតំបន់ ១ នៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥។
|
|
រូបថតឧទាហរណ៍៖ dangcongsan.vn |
២. ខ្លឹមសារនៃការអនុវត្ត
- ណែនាំអំពីការរៀបចំ និងប្រតិបត្ដិការសម្រាប់ក្រុមសិល្បៈ។
- រៀបចំកម្មវិធីសំដែងសិល្បៈ ព្រឹត្តិការណ៍វប្បធម៌ និងសង្គម និងបុណ្យធំៗ បំពេញតម្រូវការកម្សាន្តខាងស្មារតី និងវប្បធម៌របស់ប្រជាជននៅក្នុងមូលដ្ឋាន។
- ទិញសំលៀកបំពាក់ និងឧបករណ៍ភ្លេង ជួល ឬ ទិញឧបករណ៍សំឡេង និងភ្លើងបំភ្លឺ ដើម្បីបំពេញតម្រូវការហាត់សម និងសំដែងសិល្បៈ។
- ឧបត្ថម្ភសម្រាប់ការហាត់សម និងសំដែងសម្រាប់សមាជិកក្រុមសិល្បៈ។
* មិត្តអ្នកអាន Ra Lan Cham នៅឃុំ Cu Mot ស្រុក Ea H'leo ខេត្ត Dak Lak តំបន់ខ្ពង់រាបកណ្តាលវៀតណាម បានសួរថា៖ តើទំនួលខុសត្រូវរបស់មជ្ឈមណ្ឌលជំនួយផ្លូវច្បាប់របស់រដ្ឋ និងសាខារបស់មជ្ឈមណ្ឌលក្នុងការសម្របសម្រួលផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្ដេច ?
ចម្លើយ៖ ខ្លឹមសារដែលអ្នកសួរត្រូវបានចែងក្នុងប្រការ ១១ នៃសារាចរណែនាំលេខ ០១/២០១២/TTLT-BTP-UBDT ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១២ របស់ក្រសួងយុត្តិធម៌ និងគណៈកម្មការជនជាតិណែនាំផ្ដល់ជំនួយផ្នែកច្បាប់សម្រាប់បងប្អូនជនជាតិភាគតិច។ ជាក់ស្តែងដូចខាងក្រោម៖
១. ជួលអ្នកបកប្រែដើម្បីជួយផ្នែកច្បាប់ដល់បងប្អូនជនជាតិភាគតិចក្នុងករណីដែលពួកគេមានតម្រូវការ ឬ មិននិយាយភាសាវៀតណាមបានទេ។
២. ផ្តល់ឯកសារដល់ស្ថាប័នទទួលបន្ទុកកិច្ចការជនជាតិនៃមូលដ្ឋាន៖
ក) ព័ត៌មានស្តីពីជំនួយផ្នែកច្បាប់ (អ្នកទទួលជំនួយផ្នែកច្បាប់ សិទ្ធិ និងកាតព្វកិច្ចរបស់មនុស្សដែលទទួលបានជំនួយផ្នែកច្បាប់ នីតិវិធីសម្រាប់ជំនួយផ្នែកច្បាប់ អាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនងរបស់មជ្ឈមណ្ឌលផ្ដល់ជំនួយផ្នែកច្បាប់របស់រដ្ឋ សាខារបស់មជ្ឈមណ្ឌល);
ខ) ប្រអប់ជំនួយផ្នែកច្បាប់ ទម្រង់សុំជំនួយផ្នែកច្បាប់ និងឯកសារច្បាប់ពាក់ព័ន្ធស្តីពីជំនួយផ្នែកច្បាប់ និងផ្សព្វផ្សាយបទប្បញ្ញត្តិអំពីជំនួយផ្លូវច្បាប់នៅពេលមានសំណូមពរ។
៣. ប្រកាសបញ្ជីអ្នកផ្តល់ជំនួយផ្នែកច្បាប់របស់មជ្ឈមណ្ឌល និងសាខានៅក្នុងមូលដ្ឋាន ដោយភ្ជាប់ជាមួយអាស័យដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីអោយស្ថាប័នទទួលបន្ទុកកិច្ចការជនជាតិនៃមូលដ្ឋានអាចទាក់ទងកក្នុងករណីចាំបាច់។
៤. ផ្តល់ព័ត៌មានពេញលេញអំពីបទប្បញ្ញត្តិនៃច្បាប់ស្តីពីជំនួយផ្នែកច្បាប់ក្នុងករណីមានវិសោធនកម្មដល់ស្ថាប័នទទួលបន្ទុកកិច្ចការជនជាតិនៃមូលដ្ឋាន។
បកប្រែដោយ Pham Diep