រួមដំណើរជួយប្រជាជនរួចផុតពីភាពក្រីក្រ
កប.អនឡាញ - អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០២៥; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ១៧១៩) ដោយមានការគាំទ្រពីអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ៣៣៧ (យោធភូមិភាគទី៤) និងការខិតខំប្រឹងប្រែងរបស់ប្រជាជន មកទល់បច្ចុប្បន្ននេះ គ្រួសារជាច្រើននៅតំបន់សេដ្ឋកិច្ច - ការពារជាតិ Khe Sanh (ខេត្ត Quang Tri ) មានជីវភាពរស់នៅប្រកបដោយស្ថិរភាព រួចផុតពីភាពក្រីក្រ។
បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំនៃការអនុវត្តអនុគម្រោងលេខ៣ (ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម - ទម្រង់កងទ័ពផ្សាភ្ជាប់ជាមួយប្រជាជននៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ) ក្រោមគម្រោងលេខ៣ (ការអភិវឌ្ឍផលិតកម្មកសិកម្ម និងរុក្ខាប្រមាញ់ ប្រកបដោយនិរន្តរភាព លើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងនៃតំបន់ក្នុងការផលិតទំនិញតាមខ្សែសង្វាក់តម្លៃនៃកម្មវិធីលេខ១៧១៩ នៅតំបន់សេដ្ឋកិច្ច - ការពារជាតិ Khe Sanh អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ៣៣៧ មានសកម្មភាពជាច្រើនដើម្បីជួយប្រជាជនរួចផុតពីភាពក្រីក្រ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ ទន្ទឹមនឹងការជួយឧបត្ថម្ភកសិករនូវពូជស្រូវជិត ៧.៥ តោន និងរុក្ខជាតិជាច្រើនប្រភេទ អង្គភាពក៏បានផ្តល់ម៉ាស៊ីនកាត់ស្មៅចំនួន ៣២២ គ្រឿង ជីអាសូត ថ្នាំសម្លាប់សត្វល្អិត និងណែនាំកសិករអំពីបច្ចេកទេសថែទាំដំណាំទាំងនេះ... អាស្រ័យហេតុនេះ ធ្វើឲ្យជីវភាពរស់នៅរបស់គ្រួសារជនជាតិ Pa Co, Van Kieu កាន់តែប្រសើរឡើង។
|
|
កម្មាភិបាលនៃអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ៣៣៧ ផ្តល់គោពូជដើម្បីជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ |
យោងតាមលោកវរសេនីយ៍ឯក Uong Dinh Tan មេបញ្ជាការអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ៣៣៧៖ អង្គភាពអនុវត្តភារកិច្ចកសាងតំបន់សេដ្ឋកិច្ចការពារជាតិ Khe Sanh នៅឃុំព្រំដែនចំនួន ១៣ តំបន់ដាច់ស្រយាល តំបន់ជួបការលំបាកជាពិសេសនៃស្រុកទាំងពីរគឺ Huong Hoa និង Dakrong ដែលមានចំនួនគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រមានចំនួនជាង ៧០%។ ដើម្បីសម្រេចបាននូវគោលដៅជួយដល់មូលដ្ឋានកាត់បន្ថយអត្រាភាពក្រីក្រពី ៦.៥-៧% ក្នុងមួយឆ្នាំ អង្គភាពបានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរ ដើម្បីស្ទាបស្ទង់ និងចាប់យកទម្លាប់ធ្វើកសិកម្ម និងតម្រូវការដំណាំរបស់ប្រជាជន ដើម្បីបង្កើតទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចសមស្របនឹងអាកាសធាតុ ដី ទម្លាប់ធ្វើកសិកម្ម និងការផលិតសម្រាប់ប្រជាជនអនុវត្ត។
ក្នុងអំឡុងពេលនៃការអនុវត្តគម្រោងនេះ អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ៣៣៧ ក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋានដើម្បីជ្រើសរើសគ្រួសារក្រីក្រដែលមានមធ្យោបាយផលិតកម្ម កម្លាំងពលកម្មគ្រប់គ្រាន់ និងស្ម័គ្រចិត្តចូលរួមវិភាគទានដើមទុនសមភាគីដើម្បីដាក់ពង្រាយការគាំទ្រជាមុន ដើម្បីបង្កើនប្រសិទ្ធភាពនៃទម្រង់; រៀបចំថ្នាក់បណ្តុះបណ្តាល និងផ្តល់ការណែនាំបច្ចេកទេសលើការសាងសង់ជង្រុក ការចិញ្ចឹមសត្វ ការដាំដុះដំណាំ និងការទប់ស្កាត់ការរាតត្បាតសម្រាប់ប្រជាជន។ល។ ដោយហេតុនោះ ជួយប្រជាជនបន្តិចម្តងៗ នូវវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការផលិត និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ លែងគិតពីការរង់ចាំ ឬ ពឹងផ្អែកលើការជួយឧបត្ថម្ភរបស់រដ្ឋ។
លោក Ho Van Vong លេខាគណៈកម្មាធិការបក្សឃុំ Huong Viet បានមានប្រសាសន៍ថា៖ “យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ៣៣៧ ក្នុងការជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រ។ ប្រការនេះមិនត្រឹមតែបញ្ជាក់អំពីតួនាទីត្រួសត្រាយរបស់កងទ័ពក្នុងការងារផលិតកម្មប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលទ្ធផលជាក់ស្តែង ជួយដល់មូលដ្ឋានក្នុងការលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទៀតផង”៕
បកប្រែដោយ Huyen Trang