កាលពីមុន ប្ដីប្រពន្ធ លោកស្រី Rơ Mah Ble នៅភូមិ Goong ពេលខ្លះមានទំនាស់នឹងគ្នា ដោយរឿងតូចតាចប្រចាំថ្ងៃ ដែលនាំឱ្យមានការឈ្លោះប្រកែកគ្នា បរិយាកាសក្នុងគ្រួសារមានភាពច្របូកច្របល់ និងសេដ្ឋកិច្ចធ្លាក់ចុះ។ ដោយដឹងរឿងនេះ ព្រឹទ្ធាចារ្យភូមិ Siu H'Phyin បានមកផ្ទះ ដើម្បីពន្យល់ វិភាគឱ្យច្បាស់ពីភាពត្រឹមត្រូវនិងខុស  ឪពុកម្ដាយធ្វើជាគំរូដើម្បី​ចិញ្ចឹមកូនៗឱ្យក្លាយជាមនុស្សល្អ។ អាស្រ័យហេតុនេះ ប្ដីប្រពន្ធ Ro Mah Bleh រស់នៅសុខសាន្ដនឹងគ្នាឡើងវិញ។ អ្នកស្រី Ro Mah Bleh បាននិយាយទាំងរំជួលចិត្តថា៖ «ដោយមានការដាសតឿនពីព្រឹទ្ធាចារ្យភូមិ Siu H'Phyin គ្រួសាររបស់ខ្ញុំទើបសុភមង្គល។ ប្ដីប្រពន្ធស្រឡាញ់គ្នា ខិតខំប្រឹងប្រែង ធ្វើការរកស៊ី ហើយកូនៗសិក្សាបានល្អ»។

leftcenterrightdel
ព្រឹទ្ធាចារ្យភូមិ Siu H'Phyin លើកទឹកចិត្តសិស្សនៅភូមិ Goong

មិនត្រឹមតែគ្រួសាររបស់លោកស្រី Ro Mah Bleh ប៉ុណ្ណោះទេ ថែមទាំងអ្នកភូមិ Goong ក៏ចាត់ទុកព្រឹទ្ធាចារ្យភូមិ Siu H'Phyin ជា "ទីបង្អែក" សម្រាប់បងប្អូនជនជាតិ ជម្នះរាល់ការលំបាក និងកសាងជីវភាពរស់នៅថ្មី។ យោងតាមព្រឹទ្ធាចារ្យភូមិ Siu H'Phyin នៅពេលគាត់មានអាយុ ១៨ ឆ្នាំ គាត់បានស្ម័គ្រចិត្ដធ្វើជាអ្នកទំនាក់ទំនង ជួយកងទ័ពដឹកជញ្ជូនអាវុធ និងស្បៀងអាហារ បញ្ជូនយុទ្ធជនដែលរងរបួសទៅមន្ទីរពេទ្យ និងទទួលបានស្នាដៃជាច្រើនក្នុងការតស៊ូប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិក ជួយសង្គ្រោះជាតិ។

ព្រឹទ្ធាចារ្យភូមិ Siu H'Phyin ត្រូវបានបញ្ជូលបក្សកុម្មុយនិស្ដវៀតណាមនៅពេលគាត់មានអាយុត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ស្រុកស្រែជួបការលំបាកនិងខ្វះខាតគ្រប់បែបយ៉ាង លោកស្រី Siu H'Phyin ត្រូវបានគណៈកម្មាធិការបក្ស និងអាជ្ញាធរចាត់តាំងជាប្រធានសមាគមនារីឃុំ Ia Puch និងចូលរួមសកម្មភាពសង្គមជាច្រើនដើម្បីជួយឧបត្ថម្ភប្រជាជននៅក្នុងតំបន់។ ដល់ឆ្នាំ ២០១៥ គាត់បានចូលនិវត្តន៍ ប៉ុន្តែនៅត្រូវបានប្រជាជនទាំងអស់ទុកចិត្ត និងបោះឆ្នោតជ្រើសតាំងជាព្រឹទ្ធាចារ្យភូមិរហូតមកដល់សព្វថ្ងៃនេះ។

ទោះបីជាក្នុងតួនាទីណាក៏ដោយ លោកស្រី Siu H'Phyin ក៏នាំមុខ និងជាគំរូក្នុងពាក្យសម្ដី និងទង្វើ។ មិនថាពេលថ្ងៃ យប់ ភ្លៀង ឬក្ដៅ លោកស្រីរូបនេះតែងតែផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋខិតខំផលិតកម្ម មិនកាប់បំផ្លាញព្រៃឈើ អនុវត្តរបៀបរស់នៅបែបវប្បធម៌ ហើយនាំកូនទៅសាលារៀន។ ជាពិសេស ជារៀងរាល់ឆ្នាំ ព្រឹទ្ធាចារ្យភូមិ Siu H'Phyin រួមជាមួយអង្គការ និងកម្លាំងឃោសនាយុវជនទៅបំពេញកតព្វកិច្ចយោធា  ត្រៀមខ្លួនជាស្រេចក្នុងការចូលបម្រើកងទ័ពដើម្បីការពារមាតុភូមិ។ លោកស្រីរួមដំណើរជាមួយកងទ័ពការពារព្រំដែនដើម្បីឃោសនា និងចលនាប្រជាពលរដ្ឋឱ្យចូលរួមការពារបូរណភាពទឹកដី សន្តិសុខព្រំដែន និងសន្តិសុខភូមិស្រុក មិនស្តាប់ជនខិលខូចជាដាច់ខាតដែលមានការប៉ុនប៉ងញុះញង់ បំបែកបំបាក់សាមគ្គីភាពប្រជាជាតិទាំងមូល និងការឆ្លងដែនខុសច្បាប់។

លោកស្រី Ro Mah Nguyet អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ia Puch បានឲ្យដឹងថា ភូមិ Goong មានប្រជាជនចំនួន ២១៧ គ្រួសារ ដែល ១០០% ជាជនជាតិភាគតិច ហើយជីវភាពរបស់ពួកគេនៅតែជួបការលំបាក។ ប៉ុន្តែដោយមានការយកចិត្ដទុកដាក់ពីអាជ្ញាធរមូលដ្ឋាន និងការរួមចំណែកមិនចេះនឿយហត់របស់ព្រឹទ្ធាចារ្យភូមិ Siu H'Phyin និងការខិតខំប្រឹងប្រែងរបស់ប្រជាជនភូមិ Goong សព្វថ្ងៃនេះបានមានការផ្លាស់ប្តូរជាច្រើន។ មុខមាត់ភូមិកាន់តែធំទូលាយ និងស្រស់ស្អាត ប្រជាជនក្នុងភូមិតែងតែរួបរួមគ្នា ខិតខំជួយគ្នាបង្កើនការផលិត កាត់បន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌ថ្មី ពង្រឹងប្រៀបការពារជាតិ សន្តិសុខតាមតំបន់ព្រំដែនឲ្យកាន់តែរឹងមាំ៕

បកប្រែដោយ Pham Diep