ការផ្លាស់ប្តូរនៅក្នុងវិទ្យាសាស្រ្តនៃការរៀននិងបច្ចេកវិទ្យា
កប.អនឡាញ - នេះជាប្រធានបទនៃសិក្ខាសាលាអន្តរជាតិលើកទី ១០ ស្តីពីវិទ្យាសាស្ត្របង្រៀន និងរៀន ដែលរៀបចំដោយសាកលវិទ្យាល័យអប់រំហាណូយ នាថ្ងៃទី ១៤ ខែធ្នូ។
សិក្ខាសាលាបានផ្តោតលើការពិភាក្សាអំពីបញ្ហាបន្ទាន់ជាច្រើននៃវិទ្យាសាស្រ្តអប់រំ វិទ្យាសាស្រ្តផ្លូវចិត្ត វិទ្យាសាស្រ្តការយល់ដឹង ជាពិសេសអនាគតនៃការអប់រំពីទស្សនៈនៃការរួមបញ្ចូលបច្ចេកវិទ្យា; វិធីសាស្រ្តអនុវត្តយ៉ាងទូលំទូលាយ និងស៊ីជម្រៅចំពោះវិទ្យាសាស្ត្រនៃដំណើរការបង្រៀន; ស្នើដំណោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពការបង្រៀន ជាពិសេសវិធីសាស្រ្តបង្រៀនកម្រិតខ្ពស់...
សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយសាកលវិទ្យាល័យឈានមុខគេជាច្រើនរបស់ពិភពលោក ដោយទាក់ទាញការចូលរួមពីអ្នកប្រាជ្ញរាប់រយនាក់មកពីប្រទេសអង់គ្លេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន បារាំង... និងវៀតណាម។
បកប្រែដោយ Duy Hoan