អ្នកស្រី Le Hoang My Nhu កើតនៅឆ្នាំ ១៩៩៦ នៅទីរួមស្រុក Tram Chim មានផលិតផល «ប៉ាតេ Net Sen» ផលិតពីសាច់ជ្រូកគ្មានខ្លាញ់ ស្បែកជ្រូក ត្រចៀកជ្រូក គ្រាប់ឈូក និងគ្រឿងទេស ចម្អិន និងត្រូវបានវេចក្នុងស្លឹកចេក មើលដូចជានំអន្សម។ «ប៉ាតេ Net Sen» ត្រូវបានវេចខ្ចប់ ដាក់ស្លាក និងបិទជិតដោយបូមធូលី ដែលមានទម្ងន់ ២៥០ ក្រាម, ៥០០ ក្រាម និង ១ គីឡូក្រាម មានតម្លៃប្រហែល ២២០,០០០ ដុង/គីឡូក្រាម។ ផលិតផលនេះត្រូវបានបញ្ជាក់អំពីសុវត្ថិភាពចំណីអាហារ មានក្លិនក្រអូបនៃគ្រាប់ឈូក និងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ អ្នកស្រី Le Hoang My Nhu បានចែករំលែកថា “បច្ចុប្បន្នប្រាក់ចំណូលជាមធ្យមរបស់ខ្ញុំសម្រេចបានជាង ១១ លានដុង/ខែ ក្រៅពីនោះ ក៏បានបង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់ពលករចំនួន ៥ នាក់ក្នុងស្រុក។ នាពេលខាងមុខ ខ្ញុំនឹងដាក់ពាក្យសុំចុះបញ្ជីផលិតផល OCOP ហើយធ្វើអោយប្រសើរឡើងនូវគុណភាពនៃការរចនា និងផលិតផលជាប្រចាំទៀតផង”។

leftcenterrightdel
លោក Phan Hoi Huong ណែនាំផលិតផល "ថង់តែស្លឹកត្របែក"

រីឯបងប្រុស Phan Hoi Huong នៅឃុំ Phu Duc បានទាញយកផលប្រយោជន៍ពីប្រភពស្លឹកត្របែកដ៏សម្បូរបែបក្នុងស្រុក ដើម្បីចាប់ផ្តើមអាជីវកម្មជាមួយផលិតផល "ថង់តែស្លឹកត្របែក"។ គ្រឿងផ្សំសម្រាប់ផលិតផលនេះគឺ ១០០% ស្លឹកត្របែកស្រស់។ បន្ទាប់ពីទិញស្លឹកត្របែកឆៅរួច បង Huong បានស្នើឱ្យពលកររបស់គាត់ជ្រើសរើសស្លឹកត្របែកល្អ គ្មានសត្វល្អិត លាងវា បង្កកឱ្យស្ងួត រួចហាន់ជាតែ វេចខ្ចប់ដាក់ក្នុងថង់ចម្រោះ ៤ ក្រាម។ បច្ចុប្បន្ននេះ ក្នុងមួយខែៗ រោងចក្ររបស់បង Huong លក់ថង់តែស្លឹកត្របែកបានពី ៣០០ ទៅ ៥០០ គ្រប់ប្រភេទ ដែលមានតម្លៃចាប់ពី ៦៩,០០០ ទៅ ៧៥,០០០ ដុង/ផលិតផល។ ក្រៅពីផលិតផលនេះ បង Huong ក៏មានគម្រោងបង្កើតផលិតផលដ៏មានសក្ដានុពលមួយចំនួនពីគ្រឿងផ្សំផ្សេងទៀតក្នុងស្រុកផងដែរ។

នៅឆ្នាំ ២០២៤ ស្រុក Tam Nong បានជួយឧបត្ថម្ភគម្រោងចាប់ផ្តើមអាជីវកម្មចំនួន ១៣ ក្នុងចំណោមសមាជិកសម្ព័ន្ធយុវជន និងយុវជន។ អាស្រ័យហេតុនេះ ផលិតផលសក្តានុពលជាច្រើនត្រូវបានលើកកម្ពស់គុណភាព និងទាក់ទាញអ្នកប្រើប្រាស់ បង្កើនចំនួនផលិតផលសរុបដែលបានបញ្ជាក់ដោយខេត្ត Dong Thap និងស្រុក Tam Nong ដើម្បីសម្រេចបាន OCOP ពីផ្កាយ ៣ ទៅ ៤ ដល់ផ្កាយ ២៨៕

បកប្រែដោយ Huyen Trang