យោងតាមផែនការនេះ នៅឆ្នាំ ២០៣០ ខេត្ត Binh Duong នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍយ៉ាងស្វាហាប់ និងគ្រប់ជ្រុងជ្រោយ នៅតំបន់អាស៊ីអាគ្នេយ៍; នាំមុខគេក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម និងសេវាកម្មទំនើប។

ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាមជ្ឈមណ្ឌលនគរឧស្សាហកម្ម និងសេវាកម្មទំនើប ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ខេត្ត Binh Duong នឹងជាក្បាលម៉ាស៊ីនមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កម្លាំងចលករសំខាន់ៗនៃកំណើន គឺជាឧស្សាហកម្ម សេវាកម្ម និងនវានុវត្តន៍ មានមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ និងសមត្ថភាពប្រកួតប្រជែងខ្ពស់។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងសន្និសីទ

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្តអនុវត្ត “ការត្រួសត្រាយផ្លូវក្នុងវិស័យទាំង៣” នោះគឺ៖ “ត្រួសត្រាយផ្លូវក្នុងការតភ្ជាប់សេដ្ឋកិច្ចជាមួយតំបន់ បណ្តាប្រទេស និងអន្តរជាតិ ជាពិសេសការតភ្ជាប់ចរាចរណ៍បៃតង និងឌីជីថលូបនីយកម្មជាមួយប្រទេសកម្ពុជា និងតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen ខេត្ត Binh Phuoc តំបន់ណាមបូខាងលិច ទីក្រុងហូជីមិញ តភ្ជាប់ជាមួយអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងកំពង់ផែ Cai Mep - Thi Vai។ ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍយ៉ាងសកម្មនូវសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ  សេដ្ឋកិច្ចចែករំលែក និងសេដ្ឋកិច្ចពេលរាត្រី ជាពិសេសគឺសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ ត្រួសត្រាយផ្លូវយ៉ាងសកម្មក្នុងការកសាងមណ្ឌលឧស្សាហកម្មជំនាន់ថ្មី ដោយផ្តោតលើនវានុវត្តន៍ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា និងបច្ចេកវិទ្យា ៤.០ អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មជំនាន់ថ្មីប្រកបដោយបៃតង បច្ចេកវិទ្យាខ្ពស់ និងឆ្លាតវៃ”។

ក្នុងឱកាសនេះ ខេត្ត Binh Duong បានប្រគល់សេចក្តីសម្រេចគោលការណ៍/វិញ្ញាបនបត្រវិនិយោគ ដល់គម្រោងចំនួន ៦ ដែលមានទុនវិនិយោគសរុបចំនួន ១.៥ ពាន់លានដុល្លារអាមេរិក៕

បកប្រែដោយ Thanh Cong