ក្នុងសម័យប្រជុំបើកវេទិកា ប្រតិភូទាំងឡាយបានផ្តោតការពិភាក្សាលើប្រធានបទដូចជា៖ និន្នាការចម្បងអំពីការធ្វើបរិវត្តកម្មឧស្សាហកម្មនៅលើពិភពលោក; ប្រព័ន្ធអេកូឡូស៊ីអភិបាលកិច្ច និងគោលនយោបាយជំរុញការធ្វើបរិវត្តកម្មឧស្សាហកម្ម; យុទ្ធសាស្ត្រធ្វើបរិវត្តកម្មឧស្សាហកម្មទីក្រុងហូជីមិញ ក្នុងបរិបទនៃការតភ្ជាប់ក្នុងតំបន់និងអន្តរជាតិ និងនិន្នាការបច្ចេកវិទ្យាថ្មី; តួនាទីនៃមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម ៤.០ (C4IR) នៅទីក្រុងហូជីមិញ ផ្សាភ្ជាប់ជាមួយការធ្វើបរិវត្តកម្មឧស្សាហកម្ម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងបណ្តាប្រតិភូនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្មលើកទី៤ នៅទីក្រុងហូជីមិញ

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្មលើកទី៤ (C4IR) នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ និងទទួលជួបអង្គភាពអាជីវកម្មស្ថាបនិកវេទិកានេះ។

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងតំណាងក្រសួង ស្ថាប័ននានា បានជួបពិភាក្សាជាមួយអង្គភាពអាជីវកម្ម និងមូលដ្ឋាន អំពីគោលនយោបាយដើម្បីដោះស្រាយការរាំងស្ទះពីតម្រូវការជាក់ស្តែងរបស់អង្គភាពអាជីវកម្ម និងមូលដ្ឋាន។ ដោយហេតុនោះ រួមចំណែកក្នុងការបង្កើតគោលនយោបាយគាំទ្រអង្គភាពអាជីវកម្ម ដោះស្រាយឧបសគ្គ ពន្លឿនដំណើរការរៀបចំគោលនយោបាយរបស់បក្ស និងរដ្ឋាភិបាល ស្តីពីឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ការធ្វើបរិវត្តកម្មឌីជីថល និងកំណើនបៃតង... ជួយឱ្យការធ្វើបរិវត្តកម្មឧស្សាហកម្មប្រកបដោយជោគជ័យ៕ 

បកប្រែដោយ Huyen Trang