ក្នុងឆ្នាំ ២០០៨ បងស្រី Trang កំពុងជាគ្រូបង្រៀននៅសកលវិទ្យាល័យសេដ្ឋកិច្ច និងការគ្រប់គ្រងអាជីវកម្ម (សាកលវិទ្យាល័យ Thai Nguyen)  ប៉ុន្តែបានឃើញថា ជីវភាពរស់នៅរបស់ជនរួមជាតិភាគតិចជាច្រើននៅតែខ្វះខាតគ្រប់សព្វបែបយ៉ាង។ ក្នុងបំណងចង់នាំមកនូវការផ្លាស់ប្តូរសម្រាប់ប្រជាជន ទាញយកផលប្រយោជន៍ពីប្រៀបខ្លាំងនៃមូលដ្ឋានគឺដើមតែ ក្នុងឆ្នាំ ២០១៨ បងស្រី Trang បានឈប់ពីការងារ ហើយបង្កើតសហករណ៍តែ Son Dung។

leftcenterrightdel
បងស្រី Nguyen Thi Nhu Trang (ស្តាំ) ផ្សព្វផ្សាយផលិតផលតែរបស់សហករណ៍ Son Dung Tra ដល់ភ្ញៀវទេសចរ

យោងតាមបងស្រី Trang ប៉ុន្មានថ្ងៃដំបូងនៃការបង្កើតសហករណ៍បានជួបការលំបាកជាច្រើន បងស្រីត្រូវស្វែងយល់អំពីប្លង់ដីនីមួយៗ រៀនបច្ចេកទេសដាំដើមតែ និងណែនាំប្រជាជនអំពីរបៀបថែទាំដើមតែតាមបែបវិទ្យាសាស្ត្រ។ មិនខ្លាចការលំបាក បងស្រី និងប្រជាជនបន្តិចម្តងៗបានប្រែក្លាយដើមតែទៅជាប្រភពដ៏សំខាន់មួយសម្រាប់ការរកស៊ីចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពសម្រាប់សមាជិកផ្លូវការចំនួន ១៤ នាក់ ដែលភាគច្រើនជាជនជាតិ Tay និង Nung និង ៥០ គ្រួសារនៅឃុំ Tan Cuong ឃុំ Phuc Xuan ឃុំ Phuc Triu (ទាំងអស់ជាកម្មសិទ្ធិរបស់តំបន់ដែលដាំដើមតែពិសេស Tan Cuong)។ បច្ចុប្បន្ននេះ សហករណ៍ក៏មានផលិតផលចំនួន ៤ ដែលទទួលវិញ្ញាបនបត្រ OCOP លំដាប់ផ្កាយ ៤ របស់ខេត្ត Thai Nguyen ក្នុងនោះមានផលិតផលឧស្សាហកម្មគំរូថ្នាក់ភូមិចំនួន ១ និងផលិតផលគំរូថ្នាក់តំបន់ចំនួន២។

ដោយមានសហករណ៍ Tra Son Dung បច្ចុប្បន្ន គ្រួសារជាច្រើន ជាពិសេសជនជាតិភាគតិចបានរួចផុតពីភាពក្រីក្រ ជីវភាពរស់នៅរបស់ពួកគេបានប្រសើរឡើងបន្តិចម្តងៗ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ លោកស្រី Long Thi Cham (ជនជាតិ Nung) ចែករំលែកថា "កាលពីមុន គ្រួសារខ្ញុំដាំដើមតែបន្តិចបន្តួចនៅសួនច្បារតូចមួយ ហើយមិនដឹងពីរបៀបថែទាំតែឲ្យបានល្អ។ បន្ទាប់មកបងស្រី Trang បានមកផ្ទះរបស់ខ្ញុំ ដើម្បីបង្រៀនអំពីរបៀបដាក់ជី ថែទាំ និងប្រមូលផល។ ឥឡូវនេះ ខ្ញុំមិនត្រឹមតែមានលុយចិញ្ចឹមកូនទេ តែក៏អាចសន្សំលុយទុកសម្រាប់អនាគតដែរ"។ ជោគជ័យរបស់សហករណ៍ Tra Son Dung គឺជាសក្ខីភាពបញ្ជាក់ពីទិសដៅត្រឹមត្រូវក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច ដែលប្រជាជននៅទីនេះនៅតែជួបការលំបាកជាច្រើន៕

បកប្រែដោយ Thuy Anh