នៅពេលដែលអង្គភាពអាជីវកម្មវៀតណាមម្ចាស់ការ “ផ្លាស់ប្តូរតួនាទី”…

នៅដើមខែធ្នូ ឆ្នាំ ២០២៤ ព័ត៌មានដែលថាសាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់អាមេរិកចំនួនពីរគឺ Nvidia និង Google បានសម្រេចចិត្តបង្កើនវត្តមាន និងការវិនិយោគនៅក្នុងប្រទេសវៀតណាម ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចជាច្រើនចាត់ទុកថាជាសញ្ញាវិជ្ជមានក្នុងការទាក់ទាញការវិនិយោគ។ ជាពិសេស Nvidia នឹងបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងផ្ទេរ (R&D) និងមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI) ដើម្បីជំរុញកម្មវិធី AI បន្ទាប់មកទិញយកក្រុមហ៊ុន VinBrain ដែលជាក្រុមហ៊ុន AI របស់ Vingroup។ Google ក៏បានប្រកាសពីគម្រោងបើកក្រុមហ៊ុន Google Vietnam ដែលរំពឹងថានឹងដំណើរការចាប់ពីខែមេសា ឆ្នាំ ២០២៥ តទៅ។

លោកបណ្ឌិត Le Cao Thanh នាយកវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ (សកលវិទ្យាល័យឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ) បានចាត់ទុកថា៖ ការដែលអាមេរិក និងអាល្លឺម៉ង់ផ្លាស់ប្តូរការយកចិត្តទុកដាក់មកតំបន់អាស៊ីប៉ាស៊ីហ្វិក អាចបង្កឱ្យមាន “រលក” នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាមកើនឡើង។ ប្រការនេះនឹងផ្តល់ផលប្រយោជន៍ដល់សហគ្រាសគាំទ្រ និងបច្ចេកវិទ្យារបស់វៀតណាមផងដែរ ប្រសិនបើពួកគេដឹងពីរបៀបចាប់យកឱកាសដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃរបស់ពួកគេនៅលើពិភពលោក។

ក្នុងឆ្នាំនេះផងដែរ យោងតាមរបាយការណ៍ស្តីពីទស្សនវិស័យធុរកិច្ចពិភពលោកសរទរដូវឆ្នាំ ២០២៤ ដែលទើបនឹងចេញផ្សាយដោយសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ប្រចាំនៅវៀតណាម ឲ្យដឹងថាការវិនិយោគរបស់ប្រទេសនេះនៅវៀតណាមបានឈានដល់កម្រិតខ្ពស់បំផុត ដែលបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ដោយមានសហគ្រាសអាល្លឺម៉ង់ជាង ៥៣០ កំពុងដំណើរការ ដោយមានដើមទុនសរុប ៣.៦ ពាន់លានដុល្លារអាមេរិក វិស័យជាច្រើនដូចជា ផលិតកម្ម logistics ថាមពល បច្ចេកវិទ្យាខ្ពស់ជាដើម។ល។ កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងតួនាទីយុទ្ធសាស្ត្ររបស់វៀតណាមជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញ ជួយអង្គភាពអាជីវកម្មអាល្លឺម៉ង់ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករបស់ពួកគេ បើកឱកាសដ៏អស្ចារ្យសម្រាប់ការផ្លាស់ប្តូរថ្មី និងកិច្ចសហប្រតិបត្តិការ។ និន្នាការនេះគឺស្របតាមទិសដៅអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្មអាល្លឺម៉ង់។

leftcenterrightdel
សហគ្រាសគាំទ្រ និងបច្ចេកវិទ្យារបស់វៀតណាមមានឱកាសចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល

ដោយមើលឃើញថានិន្នាការនៃការផ្លាស់ប្តូរពីទំនាក់ទំនងអ្នកផ្គត់ផ្គង់សាមញ្ញទៅជាទំនាក់ទំនងភាពជាដៃគូទូលំទូលាយកាន់តែច្បាស់ លោកបណ្ឌិត Scott McDonald អ្នកជំនាញផ្នែកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និង logistics (សាកលវិទ្យាល័យ RMIT) បានចាត់ទុកថា៖ បច្ចុប្បន្ននេះ អង្គភាពអាជីវកម្មវៀតណាមជាច្រើនមិនគ្រាន់តែជាអ្នកផ្គត់ផ្គង់ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ខ្សែសង្វាក់តម្លៃសកល រួមទាំងការអភិវឌ្ឍផលិតផលរួមគ្នា និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវទីផ្សារ និងកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារ។

ជាការពិត ជំនួសឱ្យការប្រកួតប្រជែងតែលើតម្លៃ ក្រុមហ៊ុនផលិតរបស់វៀតណាមកំពុងឆ្ពោះទៅរកការអភិវឌ្ឍផលិតផលតែមួយគត់ និងសមត្ថភាពឯកទេស ដោយធ្វើឱ្យពួកគេក្លាយជាដៃគូដ៏មានតម្លៃសម្រាប់សហគ្រាស FDI ពិភពលោក។

បង្កើតមូលដ្ឋានគ្រឹះ កសាងទំនុកចិត្ត

ការបង្កើត “មូលដ្ឋានគ្រឹះ” សម្រាប់សហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃនៃប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិក និងអាល្លឺម៉ង់ មានសារៈសំខាន់ខ្លាំងណាស់នៅពេលនេះ។ នេះក៏ជាមធ្យោបាយសម្រាប់វៀតណាម ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់ខ្លួនឱ្យកាន់តែនិរន្តរភាព និងទាក់ទាញសម្រាប់លំហូរមូលធន FDI ប្រកបដោយគុណភាពខ្ពស់។

កត្តាមួយក្នុងចំណោមកត្តាដែលបង្កើត “មូលដ្ឋានគ្រឹះ” ដ៏រឹងមាំគឺការកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ បំពេញតាមតម្រូវការនៃការលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃបច្ចេកវិទ្យា។

ដោយចែករំលែកក្នុងសិក្ខាសាលា “ចាប់ផ្តើម និងផ្តល់យោបល់គាំទ្រសហគ្រាសផលិតផលិតផលឧស្សាហកម្មសំខាន់ៗ ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រោងចក្រឆ្លាតវៃតាមស្តង់ដារ ៤.០” លោកបណ្ឌិត Le Ngoc Quy នាយកមជ្ឈមណ្ឌលវេទិកា IoT (សាជីវកម្មឧស្សាហកម្មបច្ចេកវិទ្យា បច្ចេកវិទ្យាខ្ពស់ Viettel - Viettel Hightech ) បានចង្អុលបង្ហាញដោយត្រង់ថា ការពិតគួរឱ្យព្រួយបារម្ភគឺថាផលិតភាពការងាររបស់វៀតណាមនៅមានកម្រិតទាបនៅឡើយបើធៀបនឹងប្រទេសអភិវឌ្ឍន៍។ ហើយដោយសារពួកគេមិនយល់ពីការរចនា និងបច្ចេកវិទ្យាស្នូល ម៉្លោះហើយសហគ្រាសវៀតណាមភាគច្រើនគ្រាន់តែចូលរួមក្នុងដំណាក់កាលដំឡើងដោយតម្លៃបន្ថែមទាបប៉ុណ្ណោះ។

ដូច្នេះហើយ ទោះបីជាការនាំចេញបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែតម្លៃពិតប្រាកដដែលនៅសេសសល់ក្នុងស្រុកនៅតែមានកម្រិតនៅឡើយ ដែលធ្វើឲ្យសេដ្ឋកិច្ចវៀតណាមប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំនៃ "អន្ទាក់ចំណូលមធ្យមកម្រិតទាប"។ យោងតាមលោកបណ្ឌិត Nguyen Thai Tung នៅ នាយកដ្ឋានអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែង និងបង្កើនប្រាក់ចំណេញ សហគ្រាសវៀតណាមចាំបាច់ត្រូវបង្កើតផែនទីបង្ហាញផ្លូវនៃការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាដើរទន្ទឹមនឹងការកសាងរោងចក្រឆ្លាតវៃ នៅក្នុងខ្សែសង្វាក់តម្លៃសកល។

យោងតាមលោកបណ្ឌិត Le Cao Thanh ដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកល សហគ្រាសវៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលករ ដើម្បីបំពេញតម្រូវការបណ្តុះបណ្តាលក្រុមឯកទេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។

លើសពីនេះទៀត វាជារឿងមិនអាចខ្វះបានដើម្បីបង្កើត "មូលដ្ឋានគ្រឹះ" សម្រាប់ខ្សែសង្វាក់តម្លៃសកល គឺសហគ្រាសចាំបាច់ត្រូវពង្រឹងសមត្ថភាពអនុលោមភាពពាណិជ្ជកម្មរបស់ពួកគេ។ បើយោងតាមលោកវេជ្ជបណ្ឌិត Scott McDonald ការវិនិយោគលើជំនាញ និងប្រព័ន្ធ មិនត្រឹមតែជួយរក្សាកិត្យានុភាពជាដៃគូដែលអាចទុកចិត្តបានចំពោះសហគ្រាសសកលប៉ុណ្ណោះទេ ថែមទាំងពង្រឹងទំនុកចិត្តជាមួយដៃគូទៀតផង។ នៅពេលជ្រើសរើសចូលរួមក្នុងខ្សែសង្វាក់តម្លៃ សហគ្រាសវៀតណាមគួរតែកំណត់យ៉ាងច្បាស់នូវតួនាទី មាត្រដ្ឋាន និងសមាមាត្រតម្លៃនៃសកម្មភាពដែលខ្លួនចូលរួមនៅក្នុងតម្លៃសរុបនៃខ្សែសង្វាក់នេះ៕

បកប្រែដោយ Huyen Trang