បង្កើនល្បឿនអភិវឌ្ឍប្រទេសជាតិ
កប.អនឡាញ - និទាឃរដូវឆ្នាំ ២០២៥ កំពុងខិតជិតមកដល់ហើយ ជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសក្នុងរយៈពេល ៩៥ ឆ្នាំនៃការបង្កើតបក្ស។ និទាឃរដូវពោរពេញទៅដោយជំនឿយ៉ាងមុតមាំក្នុងការផ្លាស់ប្តូររបស់ប្រទេសជាតិ។
និទាឃរដូវនឹងនាំមកនូវភាពជោគជ័យក្នុងដំណើរប្រទេសជាតិស្ទុះឈានទៅមុខនាពេលអនាគត។ ប្រទេសជាតិនឹងទទួលបានជ័យជំនះថ្មី និងកំពុងឈានចូលយុគសម័យឈានមុខ និងដំណាក់កាលរុងរឿង។
រីករាយស្វាគមន៍ឆ្នាំថ្មី ប្រជាជនវៀតណាមគ្រប់រូបមានក្ដីសប្បាយរីករាយ មោទនភាព និងកត់សម្គាល់នូវលទ្ធផលនានានៃកិច្ចខិតខំប្រឹងប្រែងដ៏ស្វិតស្វាញ រួមសុខរួមទុក្ខរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងឆ្នាំ ២០២៤។ សមិទ្ធិផលលេចធ្លោលើគ្រប់វិស័យនៃឆ្នាំជាមូលដ្ឋានគ្រឹះនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានបង្ហាញក្នុងក្រសែភ្នែក ស្នាមញញឹម និងសម្លេងដែលពោរពេញទៅដោយទំនុកចិត្តរបស់ជនវៀតណាម។ ការផ្លាស់ថ្មី និងដំណាក់កាលនីមួយៗក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិធ្វើឱ្យយើងកាន់តែមានមោទនភាព ព្រោះមានបក្សដឹកនាំ។
និទាឃរដូវកំពុងខិតជិតមកដល់ហើយ។ និទាឃរដូវបានចេញផ្សាយសារបង្កើនល្បឿនអភិវឌ្ឍប្រទេសជាតិក្នុងឆ្នាំ ២០២៥ ដែលមានអត្ថន័យពិសេស។ នោះគឺជាឆ្នាំអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតបក្ស និងខួបលើកទី ៨០ នៃការបង្កើតប្រទេស និងខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ... ហើយជាឆ្នាំរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឈានទៅមហាសន្និបាតបក្សលើកទី១៤។ ប្រទេសកំពុងមានសក្ដានុពលជាច្រើន និងកិត្យានុភាពអន្តរជាតិកាន់តែខ្ពស់។ ប៉ុន្តែនៅមានការលំបាក និងបញ្ហាប្រឈម និងផលប៉ះពាល់ជាច្រើនពីស្ថានភាពពិភពលោក តំបន់ និងក្នុងប្រទេស។
    |
 |
លទ្ធផលសំខាន់ដែលប្រទេសជាតិសម្រេចបានក្នុងគ្រប់វិស័យនៃឆ្នាំ ២០២៤ (រូបថត៖ VGP) |
ដើម្បីសម្រេចបាននូវគោលដៅ និងទិសដៅឆ្នាំ២០២៥ ដែលគណៈកម្មាធិការមជ្ឈិមកំណត់ថា គណៈកម្មាធិការបក្ស អង្គការបក្ស ស្ថាប័ន និងអង្គភាពនានាត្រូវពង្រីកសមិទ្ធិផលដែលសម្រេចបាន ប្រកាន់ខ្ជាប់នូវបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយរបស់ប្រទេស និងមូលដ្ឋាន និងអង្គភាព ប្រែក្លាយសក្តានុពលដែលមានស្រាប់ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនឹងនោះរួបរួមគ្នា ប្ដេជ្ញាចិត្ដ ទំនុកចិត្ត ស្វាហាប់ក្នុងការរៀបចំក្បាលម៉ាស៊ីន និងមានប្រសិទ្ធភាព រៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយជោគជ័យ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤ ប្រកបដោយជោគជ័យ។
កងទ័ពប្រជាជនវៀតណាម ក្រោមការដឹកនាំជាដាច់ខាត និងផ្ទាល់លើគ្រប់ទិដ្ឋភាពរបស់បក្ស បន្តលើកកម្ពស់ប្រពៃណីវីរភាពក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ រីកចម្រើន និងខិតខំសម្រេចបាននូវគោលដៅនៅឆ្នាំ ២០២៥ កសាងមូលដ្ឋានកងទ័ពប្រកបដោយចំណាន របៀបរៀបរយ ឆ្ពោះទៅរកភាពទំនើប ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិ។
ស្វាគមន៍និទាឃរដូវឆ្នាំថ្មី ២០២៥ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រួមសុខរួមទុក្ខ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេស ឆ្ពោះទៅអនាគត ដើម្បីប្រទេសវៀតណាមមួយសម្បូររុងរឿង និងជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ និងសុភមង្គល៕
បកប្រែដោយ Pham Diep