ដូចជនជាតិដទៃទៀតដែលរស់នៅក្នុងតំបន់នោះ ជនជាតិ Cong អភិវឌ្ឍសេដ្ឋកិច្ចអាស្រ័យលើវិស័យកសិកម្ម ជាមួយនឹងការដាំដំណាំស្រូវនៅលើវាលស្រែ និងចម្ការ។ ជាមួយទំនៀមទំលាប់ "ផឹកទឹកឱ្យនឹកដល់ប្រភព” រំលឹកគុណូបការៈរបស់ជំនាន់មុនៗដែលបានបង្ហាត់បង្រៀនបទពិសោធន៍ក្នុងផលិតកម្មបន្ទាប់ពីប្រមូលផលនីមួយៗ ជនជាតិ Cong បានរៀបចំពិធីបុណ្យអំណរស្រូវថ្មី ដើម្បីសំដែងការដឹងគុណដល់បុព្វបុរស។

leftcenterrightdel
ជនជាតិ  Cong សំដែងរបាំក្នុងពិធីបុណ្យអំណរស្រូវថ្មី

ពេលវេលាធ្វើពិធីបុណ្យអំណរស្រូវថ្មីត្រូវបានជ្រើសរើសដោយគ្រួសារក្នុងត្រកូលនីមួយៗ។ បន្ទាប់ពីកំណត់ថ្ងៃល្អ ម្ចាស់ផ្ទះនឹងជូនដំណឹងដល់អ្នកគ្រប់គ្នា ហើយចាត់ចែងកិច្ចការរៀបចំគ្រឿងសំណែន និងរបស់របរព្រមទាំងការសំដែងវប្បធម៌ និងល្បែងប្រជាប្រិយក្នុងពិធី។

នៅថ្ងៃប្រពឹត្តទៅពិធី អ្នកទាំងអស់គ្នាក្នុងក្រុមគ្រួសារ និងក្នុងត្រកូលនឹងមកជុំគ្នានៅមុខអាសនៈដើម្បីធ្វើពិធី។ នៅពេលម្ចាស់ផ្ទះនាំគ្រឿងសំណែនទៅមុខអាសនៈ ដើម្បី អញ្ជើញបុព្វបុរសជីដូនជីតា មាតាបិតា ចុះមកធ្វើជាសាក្សីកតញ្ញាតាធម៌របស់កូនចៅ។

ក្នុងប៉ុន្មានថ្ងៃរៀបចំពិធីបុណ្យអំណរស្រូវថ្មី  គ្រួសារទាំងអស់នៅក្នុងភូមិនឹងជួបជុំគ្នាបួងសួងដល់បុព្វការីជន ជីដូនជីតា និងមាតាបិតាឲ្យមានសិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿង បន្ទាប់មករួមគ្នាច្រៀងបទចម្រៀងប្រជាប្រិយ រាំ លេងល្បែងប្រជាប្រិយ។ ពិធីបុណ្យអំណរស្រូវថ្មីនេះ មិនត្រឹមតែបង្ហាញពីសាមគ្គីភាពរបស់អ្នកភូមិប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រជាជនបានមកជួបជុំគ្នាផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងផលិតកម្ម និងជីវភាពរស់នៅ ហើយទន្ទឹមនឹងនោះក៏រួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។

បកប្រែដោយ Pham Diep