leftcenterrightdel
ភ្ញៀវទេសចរដែលមក Vinh Long ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មីសុទ្ធតែទទួលបានអំណោយ (រូបថត៖ Chanh Tuy/VOV)

ក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត Vinh Long បានជូនផ្កា និងអំណោយប្រពៃណីរបស់ខេត្តដល់ភ្ញៀវអន្តរជាតិ។ សកម្មភាពទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិជាដំបូងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញពីប្រពៃណីវប្បធម៌ដ៏រួសរាយរាក់ទាក់របស់ប្រជាជន Vinh Long ព្រមទាំងក៏គូសសញ្ញានូវការចាប់ផ្ដើមថ្មីនៃផ្នែកទេសចរណ៍របស់ខេត្ត ក្នុងឆ្នាំ ២០២៥ ផងដែរ។

leftcenterrightdel
ភ្ញៀវទេសចរប៉ូឡូញជាង ៥០០នាក់ មកទស្សនាខេត្ត Khanh Hoa។ (រូបថត៖ Thai Binh/VOV)

នៅថ្ងៃដដែល ភ្ញៀវទេសចរប៉ូឡូញជាង ៥៣០ នាក់ នៅតាមជើងហោះហើររបស់ ក្រុមហ៊ុន SkyUp Airlines បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh។ នេះជាជើងហោះហើរដំបូងនៃឆ្នាំម្សាញ់ សប្ដស័ក ២០២៥ ដែលដឹកភ្ញៀវទេសចរមក ពីអឺរ៉ុបមកកាន់ទីក្រុង Nha Trang ខេត្ត Khanh Hoa។ ក្នុងអំឡុងពេល១០ ថ្ងៃស្នាក់នៅ Nha Trang - Khanh Hoa ក្រុមភ្ញៀវទេសចរនឹងទៅទស្សនាឈូងសមុទ្រ Nha Trang ជិះទូកក្ដោងនៅឈូងសមុទ្រ Nha Trang។ លោកស្រី Nguyen Thi Le Thanh នាយិកាមន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា៖ “ការទទួលស្វាគមន៍ជើងហោះហើរពីទីផ្សារថ្មី គឺប្រទេសប៉ូឡូញ ក្នុងថ្ងៃដំបូងនៃបុណ្យតេតប្រពៃណី គឺជាឱកាសសម្រាប់ខេត្ត Khanh Hoa ផ្សព្វផ្សាយទេសចរណ៍ដល់ភ្ញៀវអឺរ៉ុប។ ខេត្ត Khanh Hoa កំពុងបន្តជំរុញទេសចរណ៍នៅទីផ្សារអឺរ៉ុប”៕

តាម vovworld.vn