ពិភពលោកឆ្នាំ ២០២៤ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានឡើយ ជាមួយនឹងជម្លោះ វិវាទជាច្រើន និងការប្រកួតប្រជែងមិនចេះចប់មិនចេះហើយ ការថយចុះនៃកំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងការបំពុលបរិស្ថានដែលប្រឈមនឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តទាំងអស់។ នៅក្នុងប្រទេស គ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់ដ៏កាចសាហាវបានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសព្យុះលេខ ៣ (Yagi) ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងអាយុជីវិត និងទ្រព្យសម្បត្តិនៅក្នុងខេត្ត និងទីក្រុងនានានៅភាគខាងជើង...ក្នុងបរិបទនោះ វៀតណាមបានបង្ហាញរំលេចឡើងកម្លាំងយ៉ាងខ្លាំង និងការឈានឡើងគួរឲ្យកត់សម្គាល់។
នៅក្នុងរបាយការណ៍សន្ទស្សន៍កាលានុវត្តភាពសកល (GII) ២០២៤ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) វៀតណាមបានជាប់ចំណាត់ថ្នាក់ លេខ៤៤ ក្នុងចំណោមប្រទេស និងខឿនសេដ្ឋកិច្ចចំនួន ១៣៣ កើនឡើងពីរជណ្តើរនៅក្នុងសន្ទស្សន៍ GII បើធៀបនឹងឆ្នាំ ២០២៣។ សន្ទស្សន៍ផ្សេងទៀតជាច្រើនបានកើនឡើងយ៉ាងខ្លាំង ដូចជាសន្ទស្សន៍សុភមង្គល (កើនឡើង ១១ ជណ្តើរ) សន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក (កើនឡើង ១៥ ជណ្តើរ) សន្ទស្សន៍សុវត្ថិភាព សន្ដិសុខអ៊ីនធឺណិតសកល (កើនឡើងប្រាំបីជណ្តើរ ជាប់ចំណាត់ថ្នាក់លេខ ១៧ ក្នុងចំណោមប្រទេស១៩៤ ) ដែលបង្ហាញពីភាពប្រសើរឡើងក្នុងវិស័យជាច្រើន។
|
|
ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ភាគខាងជើង-ខាងត្បូងមានប្រវែង ១,៥៤១ គីឡូម៉ែត្រ ជាមួយនឹងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានលើកសំណើវិនិយោគ |
នៅឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៧% លើសពីគោលដៅដែលបានកំណត់ដោយរដ្ឋសភា (៦-៦.៥%) នាំវៀតណាមទៅជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងពិភពលោក។ អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤% ។ នេះគឺជាមូលដ្ឋានសម្រាប់ការបញ្ចប់ដោយជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ អាចមើលឃើញថា ក្រោមការដឹកនាំរបស់បក្ស បន្ទាប់រយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ថ្មី ពីភាពក្រីក្រ សេដ្ឋកិច្ចថយក្រោយ សមត្ថភាពទាបនិងរងការហ៊ុមព័ទ្ធ វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូលមធ្យម និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងពិភពលោក សេដ្ឋកិច្ចពិភពលោក និងអរិយធម៌របស់មនុស្សជាតិ។
ប្រទេសវៀតណាមបានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន ១៩៤ កសាងទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសមហាអំណាចធំៗជាច្រើន និងទទួលភារៈកិច្ចអន្តរជាតិសំខាន់ជាច្រើន និងលើកកម្ពស់តួនាទីយ៉ាងសកម្មនៅអង្គការ និងវេទិកាពហុភាគីសំខាន់ៗក្នុងពិភពលោក។
ទំហំសេដ្ឋកិច្ចវៀតណាមជាប់ចំណាត់ថ្នាក់ទី ៣៤ លើពិភពលោក កើនឡើង ៩៦ ដងបើធៀបនឹងឆ្នាំ ១៩៨៦។ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ អត្រានៃភាពក្រីក្របានថយចុះ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ត្រូវបានសម្រេចមុនកាលកំណត់ ហើយសក្តានុពលនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ សន្តិសុខមានភាពប្រសើរឡើងឥតឈប់ឈរ...
ឆ្នាំ ២០២៥ ជាឆ្នាំមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា ខួបអនុស្សាវរីយ៍លើកទី ៩៥ នៃការបង្កើតបក្ស និងខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ និងខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ និងខួបអនុស្សាវរីយ៍លើកទី ៨០ នៃការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាពិសេសឆ្នាំ២០២៥ គឺជាឆ្នាំចុងក្រោយអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ ការរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤ គឺជាកិច្ចការសំខាន់ដែលត្រូវបានយកចិត្ដទុកដាក់ និងអនុវត្ដដោយបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ពីព្រោះមហាសន្និបាតលើកនេះបានបើកយុគសម័យអភិវឌ្ឍន៍ថ្មី យុគសម័យឈានទៅមុខរបស់ប្រទេសជាតិ។
ដើម្បីអនុវត្តការងារសំខាន់ដោយជោគជ័យ ផ្តើមចេញពីតម្រូវការបន្ទាន់នៃស្ថានភាពជាក់ស្ដែង គោលនយោបាយសំខាន់ដែលបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យគឺបូកសរុបការអនុវត្ដសេចក្តីសម្រេចចិត្តលេខ ១៨-NQ/TW និងការរៀបចំក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ "ចំណាន - បង្រួម - រឹងមាំ -ប្រសិទ្ធភាព " ។
|
|
អគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា ការរៀបចំក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ គឺជាបញ្ហាបន្ទាន់បំផុតដែលត្រូវធ្វើ ហើយកាន់តែធ្វើឆាប់ នោះវាកាន់តែមានប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ |
គណៈកម្មាធិការមជ្ឈិម និងការិយាល័យនយោបាយបានកំណត់ថា នេះជាបដិវត្តន៍ដែលទាមទារឱ្យមានឯកភាពខ្ពស់ក្នុងបក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។ ឱកាសកំពុងខិតជិតមកដល់សម្រាប់វៀតណាមដើម្បីបន្តសម្រេចបានជោគជ័យពីការផ្លាស់ថ្មី រៀបចំបានល្អនូវក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ និងការដឹកនាំនិងការគ្រប់គ្រងរបស់បក្ស។ ដោះស្រាយឧបសគ្គ សុក្រិតច្បាប់ដើម្បីអភិវឌ្ឍ លើកកម្ពស់សមត្ថភាពដឹកនាំ ការគ្រប់គ្រងនិងការអនុវត្តនៃប្រព័ន្ធនយោបាយ។
ទាក់ទងនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់អាណត្តិ ឆ្នាំ២០២៥ ត្រូវបានកំណត់ថា ជាឆ្នាំនៃការពន្លឿនល្បឿន រួមចំណែកក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅពាក់កណ្តាលសតវត្សរ៍ទី២១។ គម្រោងធំៗដែលបានអនុម័តដោយរដ្ឋសភាដែលតម្រូវឲ្យមានហេដ្ឋារចនាសម្ព័ន្ធ បើកឱកាសធំសម្រាប់ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស។ ទន្ទឹមនឹងនោះគឺការលើកកម្ពស់ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្ដូរបៃតង អភិវឌ្ឍន៍ទម្រង់ និងវិធីសាស្ត្រធ្វើអាជីកម្ម ផលិតកម្ម...
ប្រទេសទទួលអំណរនិទាឃរដូវក្នុងស្មារតីថ្មី សន្យាជោគជ័យថ្មី ប៉ុន្តែក៏មានការងារជាច្រើនដែលមិនអាចពន្យារពេលបានដែរ។ ប្រកាន់យកមនុស្សជាស្នូល យកផលប្រយោជន៍ជាតិជាចម្បង យើងជឿជាក់ថា ជាមួយនឹងប្រពៃណីសាមគ្គីភាព ឯកភាព រួមសុខរួមទុក្ខ ការផ្លាស់ថ្មីយ៉ាងខ្លាំង ការតាំងចិត្ត និងការរួមចិត្តរួមកម្លាំង ប្រព័ន្ធនយោបាយទាំងមូលបានត្រៀមខ្លួនជំនះរាល់ឧបសគ្គ ការលំបាក បញ្ហាប្រឈមនានា នាំប្រទេសឈានចូលយុគសម័យថ្មី។
លោកអគ្គលេខាបក្ស To Lam ធ្លាប់សង្កត់ធ្ងន់ថា៖ នោះគឺជាយុគសម័យនៃការអភិវឌ្ឍន៍ យុគសម័យឈានមុខ ក្រោមការដឹកនាំ និងការគ្រប់គ្រងរបស់បក្សកុម្មុយនិស្ត កសាងប្រទេសវៀតណាមសង្គមនិយមដោយជោគជ័យ ប្រជាជនសម្បូរធូរធា ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕
បកប្រែដោយ Pham Diep