អ្នកយកព័ត៌មាន៖ ឆ្នាំ ២០២៤ បានកន្លងផុតទៅជាមួយនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ទោះជាយ៉ាងណាក៏ដោយ ការងារការទូតប្រជាជនរបស់ VUFO នៅសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ សូមលោកចែករំលែកបន្ថែមអំពីលទ្ធផលទាំងនេះ?
លោក Phan Anh Son ប្រធាន VUFO៖ ស្ថានភាពពិភពលោក និងតំបន់មានឥទ្ធិពលយ៉ាងសំខាន់លើការអនុវត្តសកម្មភាពការទូតប្រជាជន ជាពិសេសនៅក្នុងតំបន់ដែលមានកត្តាស្មុគស្មាញ និងរសើប។ ដៃគូ និងមិត្តភ័ក្តិនៅក្នុងប្រទេសជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារស្ថានភាពផ្ទៃក្នុង និងជម្លោះភូមិសាស្ត្រនយោបាយ ដែលនាំឱ្យមានការលំបាកជាច្រើនក្នុងការរៀបចំសកម្មភាពសហប្រតិបត្តិការដែលបានគ្រោងទុកជាមុនជាមួយ VUFO និងអង្គការសមាជិក។ ក្រៅពីនេះ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាកម្លាំងចលករផង និងជាសម្ពាធសម្រាប់កិច្ចការបរទេសនិយាយរួម និងការងារការទូតប្រជាជននិយាយដោយឡែក ដែលទាមទារឱ្យមានការផ្លាស់ប្តូរដើម្បីដេញទាន់ និងធ្វើសមាហរណកម្មជាមួយពិភពលោក។
|
|
លោក Phan Anh Son ប្រធាន VUFO ផ្តល់វត្ថុអនុស្សាវរីយ៍ជូន លោក Rumen Radev ប្រធានាធិបតីប៊ុលហ្គារី ក្នុងជំនួបរវាងប្រធានាធិបតី និងតំណាងសមាគមមិត្តភាព វៀតណាម - ប៊ុលហ្គារី នៅទីក្រុងហាណូយ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ |
នៅឆ្នាំ ២០២៤ ដោយលើកកម្ពស់យ៉ាងខ្លាំងនូវបាវចនា "ម្ចាស់ការ បត់បែន ច្នៃប្រឌិត ប្រសិទ្ធភាព" ប្រព័ន្ធ VUFO ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋានបានផ្លាស់ថ្មីយ៉ាងខ្លាំងនូវការត្រីះរិះវិធីសាស្រ្ត ការរៀបចំ និងខ្លឹមសារនៃសកម្មភាពការទូតប្រជាជន។ ក្រៅពីនេះ VUFO ក៏ផ្តល់យោបល់ លើកសំណើរ រៀបចំ និងចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់ក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ ការណែនាំ និងការសម្របសម្រួលរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ការឯកភាព និងសាមគ្គីភាពនៃប្រព័ន្ធទាំងមូល យើងខ្ញុំបានយកចិត្តទុកដាក់អនុវត្តទិសដៅសំខាន់នោះ និងសម្រេចបាននូវលទ្ធផលដ៏សំខាន់។ យើងខ្ញុំបានរៀបចំឲ្យគណៈប្រតិភូចំនួន ៤៣ ទៅបំពេញការងារនៅក្រៅប្រទេស និងគណៈប្រតិភូចំនួន ២៨ ទៅកាន់ប្រទេសវៀតណាម; សកម្មភាពកិច្ចការបរទេសនៅនឹងកន្លែងជាង ១,០០០ កិច្ចប្រជុំ និងសិក្ខាសាលាអន្តរជាតិចំនួន ៥។
សកម្មភាពការទូតប្រជាជនក្នុងក្របខណ្ឌនៃកិច្ចការបរទេសជាន់ខ្ពស់មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋចំពោះការទូតប្រជាជននិយាយរួម និង VUFO និយាយដោយឡែកប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមនោសញ្ចេតនា សាមគ្គីភាព ការគាំទ្រ និងជំនួយដែលប្រជាជននៃប្រទេសនានាបានផ្តល់ជូនវៀតណាមទៀតផង រួមចំណែកកសាងមូលដ្ឋានគ្រឹះសង្គមប្រកបដោយភាពវិជ្ជមាន និងអំណោយផលសម្រាប់ទំនាក់ទំនងរបស់វៀតណាមជាមួយប្រជាជននៃប្រទេសនានា។
លើសពីនេះ យើងខ្ញុំធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលដើម្បីស្វាគមន៍គណៈប្រតិភូការទូតប្រជាជនដឹកនាំដោយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំប្រទេសជាច្រើន គណបក្សនយោបាយ ថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននៃប្រទេសនានា ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម ... ព្រមទាំងរៀបចំសកម្មភាពការទូតប្រជាជនជាច្រើនជាមួយដៃគូសំខាន់ៗ ដូចជា ចិន ឡាវ កម្ពុជា រុស្ស៊ី អាមេរិក ឥណ្ឌា។ល។
ក្នុងឆ្នាំ ២០២៤ យើងខ្ញុំផ្តោតលើការធ្វើពិពិធកម្មសកម្មភាពការទូតប្រជាជន ដើម្បីបង្កើនការអប់រំប្រពៃណីអំពីទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងប្រទេសផ្សេងៗ។ យើងខ្ញុំក៏ឆ្លៀតយកប្រយោជន៍ពីសកម្មភាពការទូតប្រជាជន ដើម្បីតភ្ជាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងសហគ្រាសវៀតណាម និងសហគ្រាសនៃប្រទេសផ្សេងៗ តាមរយៈសកម្មភាពចែករំលែកព័ត៌មានជាមួយអ្នកវិនិយោគបរទេសអំពីគោលនយោបាយរបស់វៀតណាម។
ការងារការទូតប្រជាជនពហុភាគីក៏បានបន្សល់ទុកនូវសញ្ញាណគួរឲ្យកត់សម្គាល់ផងដែរ។ VUFO និងអង្គការសមាជិកនានាបានចូលរួមយ៉ាងសកម្ម និងរួមចំណែកដ៏មានទំនួលខុសត្រូវក្នុងសកម្មភាពក្នុងក្របខ័ណ្ឌនៃយន្តការ និងវេទិកាពហុភាគីប្រពៃណី ដូចជាអង្គការសហប្រជាជាតិ អាស៊ាន ក្រុមប្រឹក្សាសន្តិភាពពិភពលោកជាដើមដែលនេះ មិនត្រឹមតែរួមចំណែកការពារផលប្រយោជន៍របស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ចលនាប្រជាជនពិភពលោក ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។
អ្នកយកព័ត៌មាន៖ ក្នុងបរិបទដែលវៀតណាមកំពុងត្រៀមរៀបចំឈានចូលយុគសម័យថ្មី - យុគសម័យសន្ទុះឈានទៅមុខរបស់ប្រទេសជាតិ តើអ្វីជាគោលដៅ ភារកិច្ច និងទិសដៅទាំងមូលរបស់ការងារការទូតប្រជាជន?
លោក Phan Anh Son ប្រធាន VUFO៖ ក្នុងបរិបទនៃពិភពលោកស្ថិតក្នុងសម័យកាលនៃការផ្លាស់ប្តូរ វៀតណាមកំពុងឈរនៅចំនុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី យុគសម័យថ្មី យុគសម័យសន្ទុះឈានទៅមុខរបស់ប្រទេសជាតិ ដូចដែលបានវាយតម្លៃដោយលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។ នៅឆ្នាំ ២០២៥ នេះ VUFO នឹងបន្តការផ្តោតសំខាន់មួយចំនួនដូចខាងក្រោម៖
ទីមួយ បន្តផ្សព្វផ្សាយ និងអនុវត្តប្រកបដោយត្រឹមត្រូវ និងប្រសិទ្ធភាពនូវគោលនយោបាយការបរទេសស្តីពីការពង្រឹងការដឹកនាំរបស់បក្ស លើកកម្ពស់ប្រសិទ្ធភាពនៃការងារការទូតប្រជាជនក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ បន្តលើកកំពស់តួនាទី និងកិត្យានុភាពរបស់ការងារការទូតប្រជាជនក្នុងប្រព័ន្ធនយោបាយវៀតណាម ធានាតួនាទី និងកិត្យានុភាពរបស់ការងារការទូតប្រជាជន ឲ្យសក្តិសមនឹងភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន។
ទីពីរ VUFO នឹងផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពកិច្ចការបរទេសតាមផែនការដែលបានប្រគល់ជូន។
ទីបី យើងខ្ញុំនឹងផ្តោតលើការរៀបចំឱ្យបានល្អនូវសកម្មភាពសំខាន់ៗរបស់ VUFO។
ការទូតប្រជាជនបានរួមវិភាគទានយ៉ាងធំធេងចំពោះយុគសម័យឯករាជ្យ និងភាពខ្លួនទីពឹងខ្លួន យុគសម័យផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍របស់វៀតណាម។ នៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ VUFO នឹងបន្តលើកកម្ពស់តួនាទី និងប្រៀបខ្លាំងរបស់ការទូតប្រជាជន ពង្រឹង និងពង្រីកប្រព័ន្ធមិត្ត និងដៃគូអន្តរជាតិបន្ថែមទៀត; បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការលើគ្រប់វិស័យ; រួមចំណែកយ៉ាងសកម្មបន្ថែមទៀតដល់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ; រួមចំណែកជាមួយប្រទេសទាំងមូលដើម្បីឈានចូលក្នុងយុគសម័យថ្មី យុគសម័យសន្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Huyen Trang