ឱកាសពីសមិទ្ធិផលនៃកិច្ចការបរទេស
ឆ្នាំ២០២៤ ជាឆ្នាំដែលវៀតណាមសម្រេចបាននូវរបកគំហើញដ៏អស្ចារ្យជាមួយនឹងសមិទ្ធិផលលេចធ្លោក្នុងវិស័យកិច្ចការបរទេស។ តាមនោះ បន្តផ្សព្វផ្សាយរូបភាពអំពីវៀតណាមមួយដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក តាមបាវចនានៃការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនងបរទេស និងជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ អាចនិយាយបានថា សមិទ្ធិផលនានាក្នុងកិច្ចការបរទេស បានរួមចំណែកបញ្ជាក់ពីតួនាទីរបស់ប្រទេស និងជាស្ពានដែលធ្វើឲ្យវៀតណាមក្លាយជាចំណុចភ្លឺនៅលើផែនទីពិភពលោក។
ក្នុងអត្ថបទ “ការទូតឬស្សីរបស់វៀតណាមជាមេរៀនសម្រាប់អឌ្ឍគោលខាងត្បូង” ដែលចេញផ្សាយនាថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៤ កាសែត The Japan Times បានអះអាងថា ក្នុងបរិបទដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយមានការវិវឌ្ឍកាន់តែស្មុគស្មាញរវាងប្រទេសធំៗ វៀតណាមបានក្លាយជាអន្តរការីជាយុទ្ធសាស្ត្រ។ កាសែត The Japan Times បានសង្កត់ធ្ងន់ថា តាមរយៈវិធីសាស្រ្តដ៏តឹងតែង ប៉ុន្តែអាចបត់បែនបាន មាគ៌ាការទូត "ឬស្សីវៀតណាម" ទទួលបានជោគជ័យក្នុងការនាំមកនូវគុណសម្បត្តិសម្រាប់ប្រទេសវៀតណាមនៅលើឆាកអន្តរជាតិ ក្នុងបរិបទដែលមហាអំណាចកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពល។
ចាប់ពីខែមិថុនាដល់ខែសីហា ឆ្នាំ២០២៤ (៣ខែ) តាមរយៈសកម្មភាពកិច្ចការបរទេស ជាពិសេសកិច្ចការបរទេសជាន់ខ្ពស់ វៀតណាមបានទាក់ទាញការវិនិយោគពីបរទេសរាប់ពាន់លានដុល្លារអាមេរិក។ នៅខែមិថុនា ឆ្នាំ២០២៤ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបំពេញទស្សនកិច្ចនៅវៀតណាម។ បន្ទាប់មក នៅចុងខែកក្កដា និងដើមខែសីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា។ ក្នុងខែសីហាដដែល លោក To Lam ក្នុងតួនាទីជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋ ក៏បានបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ។
|
|
កិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃផ្នែកកិច្ចការបរទេសឆ្នាំ២០២៤ និងដាក់ទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ២០២៥ |
កាសែត Japan Times បានចាត់ទុកថា វៀតណាមបានបញ្ជាក់ពីតម្លៃយុទ្ធសាស្ត្រក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាចទាំងក្នុង និងក្រៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ វៀតណាមមានគុណសម្បត្តិនៅការប្រកួតប្រជែងជាមួយចិន និងឥណ្ឌាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយជាមួយទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងក្នុងបច្ចេកវិទ្យាទំនើប ព្រមទាំងជាដៃគូជិតស្និទ្ធជាមួយរុស្ស៊ី ចិន និងឥណ្ឌាក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ បណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូងអាចរៀនពីយុទ្ធសាស្ត្រការបរទេសដ៏ឈ្លាសវៃរបស់វៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមក៏រក្សាតុល្យភាពរវាងផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងការគណនាលើភូមិសាស្ត្រនយោបាយ និងសន្តិសុខក្នុងតំបន់។
កាសែតប្រចាំថ្ងៃជាភាសាអង់គ្លេសដ៏ធំបំផុតរបស់ប្រទេសជប៉ុនបានលើកឧទាហរណ៍នៃការទាក់ទាញទុនវិនិយោគលើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្ហាញពីជោគជ័យនៃការទូតវៀតណាម។ ដូចប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនដែរ វៀតណាមទទួលបានប្រាក់កម្ចី និងការជួយគាំទ្រពីអង្គការហិរញ្ញវត្ថុអន្តរជាតិដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន។ ខណៈពេលដែលទាញយកផលប្រយោជន៍ពីការវិនិយោគពីប្រទេសចិន វៀតណាមក៏ទាក់ទាញវិនិយោគិនពីជប៉ុន កូរ៉េខាងត្បូង និងថ្មីៗនេះ ពីសម្ព័ន្ធក្រុមហ៊ុន Adani ដែលជាសាជីវកម្មឈានមុខគេមួយរបស់ឥណ្ឌា។
កាសែត Japan Times បានចាត់ទុកថា ការបង្កើននៃការប្រកួតប្រជែងបាននាំមកនូវអត្ថប្រយោជន៍ក្នុង "ការចរចា" នៅលើឆាកអន្តរជាតិសម្រាប់វៀតណាម។ ទន្ទឹមនឹងនោះ គោលនយោបាយការបរទេសប្រកបដោយតុល្យភាព ក៏ជួយវៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម បច្ចេកវិទ្យា និងវិស័យថ្មី បើកឱកាសជួយសេដ្ឋកិច្ចវៀតណាមរីកចម្រើន។
រឿងរបស់វៀតណាម
វៀតណាមកំពុងឈរនៅមាត់ទ្វារនៃប្រវត្តិសាស្ត្រដើម្បីឈានចូលសម័យថ្មី គឺសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ។ ពីប្រទេសមួយដែលគ្មានឈ្មោះនៅលើផែនទីពិភពលោក ពីប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម វៀតណាមបានក្លាយជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព និងជាគោលដៅទាក់ទាញអារម្មណ៍នៃអ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ។ ពីសេដ្ឋកិច្ចអន់ថយ វៀតណាមកំពុងស្ថិតក្នុងបញ្ជីខឿនសេដ្ឋកិច្ចកំពូលទាំង ៤០ និងស្ថិតក្នុងបញ្ជីប្រទេសដែលមានទំហំពាណិជ្ជកម្មធំទាំង ២០ លើពិភពល ជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៧ (FTA) តភ្ជាប់ជាមួយសេដ្ឋកិច្ចសំខាន់ៗជាង ៦០ ក្នុងតំបន់ និងលើពិភពលោក។
វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤ នៅជុំវិញពិភពលោក មានទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ភាពជាដៃគូយុទ្ធសាស្ត្រ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣២ រួមទាំង សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសធំៗ និងជាសមាជិកសកម្មជាច្រើនទៀតនៃតំបន់ និងអន្តរជាតិជាង ៧០។ ដោយប្រកាន់យកសុភមង្គលរបស់ប្រជាជនជាគោលដៅ វៀតណាមត្រូវបានអង្គការសហប្រជាជាតិ និងមិត្តអន្តរជាតិចាត់ទុកជាចំណុចភ្លឺក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ លើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។
ប៉ុន្តែ វៀតណាមក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកក្នុងបរិបទដែលតំបន់ និងអន្តរជាតិមានវិវឌ្ឍន៍ស្មុគស្មាញ។ ទន្ទឹមនឹងនោះ អយុត្តិធម៌ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ហិរញ្ញវត្ថុអន្តរជាតិ បម្រែបម្រួលអាកាសធាតុ ការរិចរិលបរិស្ថាន ភេរវកម្មអន្តរជាតិ... កាន់តែស្មុគស្មាញ ហើយគ្មានប្រទេសណាអាចដោះស្រាយវាតែម្នាក់ឯងបានទេ។
ក្រឡេកទៅមើលការផ្លាស់ប្ដូរដ៏ស្មុគ្រស្មាញ និងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោកក្នុងឆ្នាំ ២០២៤ យើងអាចឃើញថា កិច្ចការបរទេសរបស់វៀតណាមកំពុងការផ្លាស់ប្តូរសមស្របទៅតាមសម័យកាល។ ដោយឈរលើគោលការណ៍របស់បក្ស ការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងសសរស្តម្ភទាំងបីនៃការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន ការទូតបន្តពង្រីកតួនាទីទៅឈានមុខរបស់ខ្លួនក្នុងការបង្កើត និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពដើម្បីអភិវឌ្ឍប្រទេសជាតិ សំដៅទទួលបានលទ្ធផលជាក់លាក់ក្នុងបរិបទនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ រួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងតួនាទីរបស់វៀតណាមនៅក្នុងសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកល។
កិច្ចការបរទេសបានរួមចំណែកកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ ដោះស្រាយជម្លោះ និងកាត់បន្ថយការខ្វែងគំនិតគ្នាក្នុងបញ្ហាទាក់ទងនឹងអធិបតេយ្យភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជាតិ។
បំណងប្រាថ្នាស្ទុះឈានទៅមុខរបស់វៀតណាមបង្ហាញពីការសម្របខ្លួនយ៉ាងសកម្មចំពោះបរិយាកាសយុទ្ធសាស្ត្រដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំងរួមចំណែកផ្សព្វផ្សាយសារនៃប្រទេស “វៀតណាមមួយឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព អភិវឌ្ឍន៍ វិបុលភាព និងសុភមង្គល” បំផុសបំណងប្រាថ្នាដើម្បីអភិវឌ្ឍន៍ វិបុលភាព និងសុភមង្គលនៅជុំវិញពិភពលោក៕
បកប្រែដោយ Thuy Anh