គោលនយោបាយផ្លាស់ប្តូរថ្មីគឺជារបត់ដ៏សំខាន់មួយ ដែលធ្វើឲ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក។ ឥទ្ធិពលដែលកំពុងកើនឡើងរបស់វៀតណាម ត្រូវបានបង្ហាញតាមរយៈបណ្តាញការទូតដ៏ទូលំទូលាយ និងការចូលរួមយ៉ាងសកម្មក្នុងអង្គការអន្តរជាតិ និងតំបន់។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមក្នុងគំនិតផ្តួចផ្តើមសន្តិភាព និងការអភិវឌ្ឍបានបញ្ជាក់ថា វៀតណាមជាដៃគូសកម្ម និងមានការទទួលខុសត្រូវ រួមចំណែកប្រកបដោយប្រសិទ្ធភាពដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍពិភពលោក។

leftcenterrightdel
អ្នកស្រាវជ្រាវ Uch Leang រាជបណ្ឌិតសភាកម្ពុជា (រូបថត៖ nhandan.vn)

សមិទ្ធិផលដ៏អស្ចារ្យបន្ទាប់ពីជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីបានបង្ហាញពីជម្រើសមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ដែលនាំវៀតណាមចេញពីប្រទេសកសិកម្មឱនថយ ជាមួយនឹងទំហំសេដ្ឋកិច្ចតូចមួយឈោងឈានឡើងជាជំហានៗ។ តួនាទី និងកិត្សានុភាពអន្តរជាតិរបស់វៀតណាមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រទេសប្រកបដោយរឹងមាំ និងវិបុលភាព។

ការដែលជាប់ឆ្នោតពីរដងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាន់មុខតំណែងសំខាន់ៗជាច្រើនក្នុងអង្គការអន្តរជាតិ និងតំបន់ បានបង្ហាញពីឥទ្ធិពលរបស់វៀតណាម ហើយបង្ហាញពីគោលនយោបាយការបរទេសដ៏សមស្រប បម្រើផលប្រយោជន៍នៃប្រជាជាតិ។ សមិទ្ធិផលក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វៀតណាមឈានចូលសម័យថ្មី។

leftcenterrightdel
អ្នកជំនាញរុស្ស៊ី Grigory Trofimchuk (រូបថត៖ nhandan.vn)

ជោគជ័យរបស់វៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងពាក្យគន្លឹះសំខាន់ៗ "នវានុវត្តន៍ និងការធ្វើសមាហរណកម្ម" ដែលក្នុងនោះកត្តាមួយដែលជួយវៀតណាមជំនះឧបសគ្គគឺការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យព័ត៌មានវិទ្យា។ ផ្នែកឧស្សាហកម្ម semiconductor របស់វៀតណាមបានសម្រេចបានកំណត់ត្រាថ្មី ហើយមានមូលដ្ឋានពេញលេញដើម្បីជឿជាក់ថាគោលដៅក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់តម្លៃ semiconductor សកលរបស់វៀតណាម នឹងសម្រេចបានក្នុងពេលឆាប់ៗនេះ។

សម័យថ្មី-សម័យស្ទុះឈានទៅមុខនៃប្រទេសវៀតណាមមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នា។ បញ្ញវន្តអាណិកជនវៀតណាម មានមោទនភាពចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេស ហើយតែងតែចង់រួមកម្លាំងក្នុងការអភិវឌ្ឍក្នុងសម័យថ្មី៕

បកប្រែដោយ Thuy Anh