វាគ្មិនទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងយថាទស្សន៍អភិវឌ្ឍន៍របស់អាស៊ាន។ អាស៊ានមិនត្រឹមតែបញ្ជាក់ពីតួនាទីរបស់ខ្លួនដែលជាក្បាលម៉ាស៊ីននៃកំណើនពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងមានឱកាសផ្លាស់ប្ដូរដើម្បីឈានចូលសម័យឆ្លាតវៃផងដែរ។ អត្ថប្រយោជន៍ពិសេសរបស់អាស៊ាន គឺស្មារតីច្នៃប្រឌិត និងចាប់ផ្ដើមធ្វើអាជីវកម្មរបស់យុវជនជំនាន់ក្រោយដែលជា "ជំនាន់ឌីជីថល" ត្រូវបានរំពឹងថាជាកម្លាំងចលករសម្រាប់កំណើនថ្មីរបស់តំបន់។

leftcenterrightdel
លោក Pham Minh Chinh ចូលរួម និងថ្លែងមតិក្នុងកិច្ចពិភាក្សាពេញអង្គ (រូបថត៖ vnanet.vn)

ដោយចែករំលែកថា វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងអាស៊ាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចាត់ទុកថា សម័យឆ្លាតវៃមានបញ្ហាប្រឈមធំៗជាច្រើន ហើយសង្កត់ធ្ងន់ថា អាស៊ានគប្បីយកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាកម្លាំងចលករថ្មីដើម្បីបង្កើតរបកគំហើញសម្រាប់កំណើនក្នុងតំបន់។ លោក Pham Minh Chinh បានចាត់ទុកថា ក្នុងសម័យឆ្លាតវៃ អាស៊ានគប្បីការពារដោយជោគជ័យនូវបណ្តាកត្តាដូចខាងក្រោម៖ នយោបាយ-សន្តិសុខត្រូវតែមានសន្តិភាព និងស្ថិរភាព គ្មានសង្គ្រាម។ សេដ្ឋកិច្ចត្រូវតែអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ វប្បធម៌ត្រូវពង្រីកអត្តសញ្ញាណអាស៊ានផង និងរក្សាអត្តសញ្ញាណរបស់សមាជិកនីមួយៗផង។ ចំពោះបរិស្ថាន ត្រូវតែធានានូវការកេងប្រវ័ញ្ច និងប្រើប្រាស់ប្រកបដោយនិរន្តរភាព ការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ សង្គមត្រូវធានាបាននូវវឌ្ឍនភាព និងយុត្តិធម៌សង្គម ការអភិវឌ្ឍបរិយាប័ន្ន និងមិនទុកនរណាម្នាក់ចោលឡើយ។

leftcenterrightdel
លោក Pham Minh Chinh ថ្លែងមតិក្នុងកិច្ចពិភាក្សាពេញអង្គ (រូបថត៖ vnanet.vn)

ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងឌីជីថលូបនីយកម្ម តាមរយៈអាទិភាពយុទ្ធសាស្ត្រចំនួនបីអំពីរបប ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ វៀតណាមទើបតែបានចេញសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការបរិវត្តកម្មឌីជីថលជាតិ ដើម្បីជម្រុញហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ជាតិ។ វៀតណាមនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ទាក់ទិននឹងធនធានមនុស្ស វៀតណាមនឹងត្រៀមរៀបចំពលករមានគុណភាពល្អ ដោយផ្តោតលើឧស្សាហកម្មដែលកំពុងរីកចម្រើន ផ្តោតលើវិស័យដែលវៀតណាមមានប្រៀបខ្លាំង។ លោក Pham Minh Chinh បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងអាស៊ាន និងពិភពលោក រវាងវៀតណាមនិងបណ្តាប្រទេសអាស៊ាន ដើម្បីអភិវឌ្ឍ។ ទាក់ទិននឹងបញ្ហាមីយ៉ាន់ម៉ា លោក Pham Minh Chinh បានសម្តែងនូវជំនឿថា ដោយមានសាមគ្គីភាព និងឯកភាពដើម្បីគោលដៅរួម អាស៊ាននឹងរួមចំណែកជួយប្រទេសមីយ៉ាន់ម៉ាវិញមានសន្តិភាព ស្ថិរភាព និងសុភមង្គល នាពេលឆាប់ៗនេះ។

ការចែករំលែកដោយស្មោះត្រង់របស់លោក Pham Minh Chinh អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់អាស៊ាននាពេលខាងមុខ បានទទួលឯកភាពពីវាគ្មិន ព្រមទាំងប្រតិភូភាគច្រើន។

* នារសៀល ថ្ងៃទី២៣ ខែមករា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានត្រឡប់មកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប៉ូឡូញ និងឆេក ចូលរួមសន្និសីទប្រចាំឆ្នាំ លើកទី៥៥ របស់ WEF និងធ្វើការទ្វេភាគីនៅប្រទេសស្វីស៕

បកប្រែដោយ Thanh Cong