លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អុជធូបគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ និងឆ្ពោះទៅការរំលឹកខួបលើកទី៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ / ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥) នារសៀលថ្ងៃទី២៧ ខែមករា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអុជធូបគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅគេហដ្ឋានឯកជនរបស់លោក។