ដើម្បីគោលដៅរួមមួយ

អនុវត្តគោលដៅរបស់រដ្ឋាភិបាលវៀតណាមក្នុងសន្និសីទអន្តរជាតិ COP26 ស្តីពីការប្រែប្រួលអាកាសធាតុដើម្បីសម្រេចបានការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ខេត្ត Ba Ria-Vung Tau កំពុងខិតខំប្រឹងប្រែងអនុវត្តដំណោះស្រាយជាច្រើនសម្រាប់វិស័យសេដ្ឋកិច្ចបៃតង សំដៅសម្រេចបាននូវការសន្យាក្លាយជាមូលដ្ឋានដំបូងនៅទូទាំងប្រទេសដែលសម្រេចបាននូវគោលដៅនៅឆ្នាំ២០៥០។ នេះក៏ជាគោលដៅដែលបានកំណត់ក្នុងផែនការខេត្តសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៥០។

leftcenterrightdel
ស្រុក Can Gio នឹងមានផលិតផលទេសចរណ៍ជាច្រើនបន្ថែមទៀតដ៏ទាក់ទាញ ដោយផ្អែកលើគោលការណ៍ធានាសុវត្ថិភាពសម្រាប់បរិស្ថាន ( រូបថត៖ Suduchi)

គួរកត់សម្គាល់ថា វិទ្យាស្ថានស្រាវជ្រាវកម្មវិធី និងនវានុវត្តន៍អាជីវកម្ម (3AI) និងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (សាខា Ba Ria-Vung Tau) កាលពីខែកញ្ញា ឆ្នាំ ២០២៤ បានប្រគល់វិញ្ញាបនបត្រជាអព្យាក្រឹតភាពកាបូនសម្រាប់តំបន់ទេសចរណ៍ជ្រោះ Rao Ecolodge។ មិនត្រឹមតែជ្រោះ Rao Ecolodge ប៉ុណ្ណោះទេ នៅខេត្ដ Ba Ria-Vung Tau អាជីវកម្មជាច្រើនក៏កំពុងអនុវត្តយ៉ាងសកម្មក្នុងការកាត់បន្ថយការបំភាយកាបូនទៅក្នុងបរិស្ថាន ដូចជាគម្រោងគីមីឥន្ធនៈ Long Son និងមណ្ឌលឧស្សាហកម្ម Phu My 3…

គម្រោង "សេដ្ឋកិច្ចវិលជុំ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៃស្រុក Con Dao ដំណាក់កាលឆ្នាំ ២០២២-២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០" ដែលកំពុងអនុវត្តនឹងធ្វើឱ្យស្រុកកោះនេះជាគោលដៅបំភាយឧស្ម័នសូន្យសុទ្ធដំបូងរបស់ខេត្ដ។ នាពេលខាងមុខ ខេត្ដ Ba Ria-Vung Tau ក៏កសាងផែនទីបង្ហញផ្លូវបៃតងសម្រាប់វិស័យសេដ្ឋកិច្ច។ អភិវឌ្ឍទម្រង់សេដ្ឋកិច្ចវិលជុំដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យានិងការធ្វើបរិវត្ដកម្មឌីជីថល។ កសាងរបៀបរស់នៅបៃតង; កសាងនិងអភិវឌ្ឍប្រព័ន្ធកំពង់ផែរបៃតង ឆ្លាតវៃនិងទំនើប។

នៅទីក្រុងហូជីមិញ ស្រុក Can Gio ត្រូវបានគេរំពឹងថានឹងក្លាយជាតំបន់ត្រួសត្រាយផ្លូវដើម្បីសម្រេចបាននូវគោលដៅសូន្យសុទ្ធត្រឹមឆ្នាំ ២០៣៥។ គណៈកម្មាធិការប្រជាជនស្រុក Can Gio បានឲ្យដឹងថា ស្រុកកំពុងស្រាវជ្រាវ និងកសាងទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ ដូចជាការសម្របសម្រួលជាមួយមន្ទីរទេសចរណ៍ដើម្បីអភិវឌ្ឍសេវាកម្មឆ្ពោះទៅរកការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ឆ្ពោះទៅរកទម្រង់ទេសចរណ៍អេកូឡូស៊ីប្រកបដោយគុណភាពខ្ពស់ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍លើកម្មវិធី Can Gio បៃតង។ រួមជាមួយនឹងមានដំណោះស្រាយប្រព្រឹត្តិកម្មសំរាម និងសំណល់ប្លាស្ទិក និងការកែច្នៃប្លាស្ទិកឡើងវិញ។ ដំណោះស្រាយបៃតងសម្រាប់កាបូន; អភិវឌ្ឍការដឹកជញ្ជូនបៃតង កសាងទម្រង់សម្រាប់ការអភិវឌ្ឍន៍ទីក្រុងអេកូឡូស៊ីប្រកបដោយនិរន្តរភាព ឆ្លាតវៃ និងការអភិវឌ្ឍន៍ដឹកជញ្ជូនសាធារណៈ និងផ្លាស់ប្ដូររថយន្តសាំងទៅជារថយន្តអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន។ ស្រុកក៏បានលើកសំណើគម្រោងសាកល្បងថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះសម្រាប់ទាំងទីភ្នាក់ងារ  និងឯកជន និងស្រែអំបិលផងដែរ...

ដើម្បីសម្រេចបាននូវគោលដៅកសាងកម្មវិធីសកម្មភាពដើម្បីស្រុក Can Gio បៃតង និងគ្រប់គ្រងការបំភាយឧស្ម័ន រួមចំណែកធ្វើឱ្យ Can Gio បញ្ចប់គោលដៅបំភាយឧស្ម័នសូន្យសុទ្ធ វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ទីក្រុងហូជីមិញក៏បានលើកសំណើឲ្យទីក្រុងបង្កើតសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយគាំទ្រ លើកទឹកចិត្ត ផ្ដល់អាទិភាព និងផែនទីបង្ហាញផ្លូវសម្រាប់បុគ្គល និងក្រុមគ្រួសារផ្លាស់ប្ដូរមធ្យោបាយពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទៅជាថាមពលស្អាត។

សេចក្តីសម្រេចចិត្តលេខ 98/2023/QH15 ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់សម្រាប់ទីក្រុងហូជីមិញ អនុញ្ញាតឱ្យប្រើប្រាស់ដំបូលជាទ្រព្យសម្បត្តិសាធារណៈ ដើម្បីសាកល្បងដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់អគ្គិសនីបម្រើដល់ប្រតិបត្តិការរបស់ទីស្នាក់ការ។ ទីក្រុងកំណត់គោលដៅ៖ នៅឆ្នាំ ២០៣០ ទីស្នាក់ការ ៥០% និងផ្ទះ ៥០ %  នឹងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល។ នៅដំណាចឆ្នាំ ២០២៥ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ១០០% នឹងប្រើប្រាស់អំពូល LED ។

ក្នុងនាមជាខេត្តឧស្សាហកម្មដ៏ធំមួយរបស់ប្រទេស រហូតមកដល់ពេលនេះខេត្ត Dong Nai បានចេញគម្រោងកាត់បន្ថយការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០។ ផែនទីបង្ហាញផ្លូវនេះក៏ត្រូវបានដាក់ចេញក្នុងផែនការខេត្ត Dong Nai ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ (ផែនការខេត្ត)ផងដែរ។

leftcenterrightdel
ភ្ញៀវទេសចរជិះកង់ក្នុងព្រៃ Ma Da ខេត្ដ Dong Nai (រូបថត៖ Cao Cao Adventures)

នាពេលកន្លងមក មណ្ឌលឧស្សាហកម្មជាច្រើនក្នុងខេត្តបានផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង និងបំភាយឧស្ម័នទាប។ ឧទាហរណ៍ មណ្ឌលឧស្សាហកម្ម Amata កំពុងសាកល្បងទម្រង់មណ្ឌលឧស្សាហកម្មអេកូឡូស៊ី ស្របតាមលក្ខណៈវិនិច្ឆ័យសកល។ មណ្ឌលឧស្សាហកម្ម Bien Hoa 1 បានផ្លាស់ប្ដូរទៅជាតំបន់ទីក្រុង - ពាណិជ្ជកម្ម - សេវាកម្ម និងកែលម្អបរិស្ថាន។ មណ្ឌលឧស្សាហ៍កម្ម  Long Duc ផ្លាស់ប្ដូរតាមទម្រង់បៃតង និងអេកូឡូស៊ី...

លើកកម្ពស់ការផ្លាស់ប្ដូរបៃតងពីការសុក្រិតគោលនយោបាយ

ដោយលើកឡើងពីដំណោះស្រាយ និងគោលនយោបាយដើម្បីជំរុញការបំប្លែងថាមពលបៃតង ឆ្ពោះទៅរកគោលដៅបំភាយឧស្ម័នសូន្យសូន្យ (Net Zero) សាស្ត្រាចារ្យរង បណ្ឌិត Nguyen Dinh Tho ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយស្តីពីធនធានធម្មជាតិ និងបរិស្ថានបានឲ្យដឹងថា ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ មក ប្រទេសជាច្រើនបានដាក់ចេញនូវផែនទីបង្ហាញផ្លូវមួយដើម្បីកាត់បន្ថយការបំភាយឧស្ម័ន អនុវត្តបច្ចេកវិទ្យាកាបូនទាប និងជំរុញថាមពលកកើតឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចវៀតណាម ការផ្លាស់ប្តូរមិនត្រឹមតែជួបការលំបាកលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងទាមទារឱ្យមានការផ្លាស់ប្តូរទាក់ទងនឹងច្បាប់ និងគោលនយោបាយផងដែរ។ ដំណើរការនេះតម្រូវឱ្យមានការសម្របសម្រួលរវាងរដ្ឋាភិបាល អ្នកវិនិយោគ អង្គការហិរញ្ញវត្ថុ និងមានការគាំទ្រពីអន្តរជាតិ។

ដើម្បីសម្រេចបាននូវគោលដៅឆ្ពោះទៅរក Net Zero លោកបណ្ឌិត Nguyen Sy Dang អនុប្រធាននាយកដ្ឋានវាយតម្លៃបច្ចេកវិទ្យា (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) បានបញ្ជាក់ថា វៀតណាមមានប្រៀបខ្លាំងជាច្រើននូវប្រភពថាមពល ដូចជាថាមពលហ្វូស៊ីល ថាមពលវារីអគ្គិសនី ថាមពលខ្យល់... ជួយវៀតណាមធានានូវសន្តិសុខថាមពល។ នាពេលខាងមុខ ក្រសួង និងស្ថាប័ននានាគួរតែស្រាវជ្រាវបន្ថែមអំពីប្រភពថាមពលនុយក្លេអ៊ែរ ដែលរដ្ឋសភាទើបតែអនុម័តសម្រាប់ការវិនិយោគ ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទន្ទឹមនឹងនោះ ការបំប្លែងថាមពលកកើតឡើងវិញក៏ទាមទារនូវបេសកកម្មត្រួសត្រាយផ្លូវរបស់សហគ្រាសក្នុងការវិនិយោគ និងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាពដូចជា៖ ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ ថាមពលខ្យល់ និងថាមពលជីវម៉ាស នេះមិនត្រឹមតែកាត់បន្ថយការបំភាយឧស្ម័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនថាមពលគ្រប់គ្រាន់ដោយខ្លួនឯង និងកាត់បន្ថយការចំណាយរយៈពេលវែងសម្រាប់អាជីវកម្មទៀតផង។

ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋ អង្គការ និងធុរកិច្ច ប្រជាពលរដ្ឋនីមួយៗដែលបង្ហាញពីទំនួលខុសត្រូវក្នុងការសន្សំថាមពល ការពារបរិស្ថានក៏ជាការរួមចំណែកចំពោះនិន្នាការបច្ចុប្បន្ន អាស្រ័យហេតុនេះ គ្មាននរណាម្នាក់ត្រូវបោះបងចោលបន្ទាប់ពីបំប្លែងថាមពលបៃតង ឆ្ពោះទៅរកគោលដៅ Net Zero នោះទេ។

ប្រភពថាមពលកកើតឡើងវិញនាពេលបច្ចុប្បន្នគឺពិតជាមិនអាចមាននិរន្តរភាពទេ យើងត្រូវបំប្លែង ប៉ុន្តែនៅតែធានាបាននូវប្រភពថាមពល និងការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Pham Diep