មិនត្រឹមតែជាការសម្តែងពន្លឺដ៏ចម្រុះពណ៌ប៉ុណ្ណោះទេ កម្មវិធីនេះក៏បំផុសមោទនភាពចំពោះបេតិកភណ្ឌ ដោយរួមបញ្ចូលគ្នានូវស្មារតីអង់អាចក្លាហានរាប់ពាន់ឆ្នាំជាមួយនឹងការច្នៃប្រឌិតទំនើប ធ្វើឱ្យទីក្រុងហាណូយក្លាយជាគោលដៅវប្បធម៌និងច្នៃប្រឌិតឈានមុខគេក្នុងតំបន់។ នេះជាព្រឹត្តិការណ៍ពិសេសដែលរៀបចំឡើងដោយកាសែត Nhan Dan សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដោយសន្យានាំមកនូវបរិយាកាសសិល្បៈកំពូល តភ្ជាប់ប្រពៃណីជាមួយភាពទំនើប។

leftcenterrightdel
បឹងខាងលិចនឹងភ្លឺចិញ្ច្រាចនៅយប់ថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២៥ នៅពេលដែលការប្រគុំតន្ត្រីពន្លឺ - ស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២៥ បានប្រព្រឹត្តទៅ (រូបថត៖ nhandan.vn)

Hanoi Light គឺជាឱកាសសម្រាប់រដ្ឋធានីបញ្ជាក់ពីឋានៈរបស់ខ្លួនជា "ទីក្រុងនវានុវត្តន៍" ក្នុងបណ្តាញទីក្រុងនវានុវត្តន៍សកល។ Hanoi Light ត្រូវបានរំពឹងថានឹងក្លាយទៅជា "ការជំរុញ" ដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពេលរាត្រីរបស់ទីក្រុងហាណូយ៕

តាម vovworld.vn