ផ្នែកបន្លែ ផ្លែឈើរបស់វៀតណាម ដាក់គោលដៅនាំចេញ ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ
កប.អនឡាញ - ក្នុងមហាសន្និបាតអាណត្តិទី៥ (២០២៤-២០២៩) ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី ៦ ខែមករា សមាគមន៍បន្លែ ផ្លែឈើវៀតណាមបានឲ្យដឹងថា ចាប់ពីឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ននេះ ការនាំចេញបន្លែ ផ្លែឈើរបស់វៀតណាមមានកំណើនគួរឲ្យកត់សម្គាល់។
កាលពីឆ្នាំ ២០២៣ ការនាំចេញបន្លែ ផ្លែឈើជាលើកដំបូងសម្រេចបានកម្រិតកំណត់ត្រា គឺ ៥.៦ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៦០% បើធៀបនឹងឆ្នាំ ២០២២។ ក្នុងឆ្នាំកន្លងមក ការនាំចេញបន្លែ ផ្លែឈើសម្រេចបាន ៧.២ ពាន់លានដុល្លារ។
|
|
ថ្នាក់ដឹកនាំសមាគមបន្លែ ផ្លែឈើវៀតណាម អាណត្តិទី៤ ធ្វើជាអធិបតីក្នុងមហាសន្និបាត (រូបថត៖ vnanet.vn) |
ក្នុងអាណត្តិទី ៥ សមាគមន៍បន្លែ ផ្លែឈើវៀតណាមបានដាក់ចេញភារកិច្ចចំនួន ៧ ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតករ និងអង្គភាពអាជីវកម្ម សហប្រតិបត្តិការ សហអាជីវកម្ម និងតភ្ជាប់គ្នាដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃប្រកបដោយស្ថិរភាព និងនិរន្តរភាព លើកកម្ពស់កិត្យានុភាពនៃបន្លែ ផ្លែឈើវៀតណាមនៅលើឆាកអន្តរជាតិ។ល។
លោក Nguyen Thanh Binh ប្រធានសមាគមន៍បន្លែផ្លែឈើវៀតណាមបានមានប្រសាសន៍ថា ឧស្សាហកម្មបន្លែ ផ្លែឈើរបស់វៀតណាមបានដាក់ចេញគោលដៅនាំចេញចំនួន ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៖ “យើងខ្ញុំបន្តលើកអនុសាសន៍របស់អង្គភាពអាជីវកម្មជូនរដ្ឋក្នុងការកសាង និងកែសម្រួលគោលនយោបាយដើម្បីសមស្របនឹងស្ថានភាពថ្មី។ ដោយហេតុនេះជួយក្រុមហ៊ុនផលិត និងអង្គភាពអាជីវកម្មសម្របខ្លួនទៅនឹងការប្រែប្រួលទីផ្សារ។ល។ សមាគមក៏បានអនុវត្តតួនាទីជាស្ពានជាប្រចាំ ហើយចាត់ទុកនេះជាសកម្មភាពសំខាន់មួយនាពេលខាងមុខ”៕
បកប្រែដោយ Thanh Cong