នេះជាសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់សិស្សានុសិស្ស និស្សិត និងសមាគមនិស្សិតវៀតណាម (ថ្ងៃទី ៩ ខែមករា ឆ្នាំ ១៩៥០ / ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥) និងឆ្ពោះទៅរកការរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។

leftcenterrightdel
គណៈកម្មការរៀបចំលើកសរសើរសិស្សពូកែ

ការបោះជំរុំនេះមានប្រធានបទ "៥០ ឆ្នាំនៃការឯកភាព - មោទនភាពអំពីអតីតកាល, ស្ថិរភាពនាពេលអនាគត" ដែលធ្វើឡើងនៅចង្កោមជំរុំចំនួន ៨ នៅក្នុងទីក្រុង។ នៅការបោះជំរុំបានប្រព្រឹត្តទៅសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ការសម្តែងល្ខោនរំលឹកឡើងវិញនូវប្រពៃណីរបស់សិស្សានុសិស្ស និស្សិតវៀតណាម ផ្សព្វផ្សាយសារអំពីសាលាសុភមង្គល ណែនាំអំពីកន្លែងវប្បធម៌ហូជីមិញ ទម្រង់ច្នៃប្រឌិតដែលបានបង្កើតក្នុងវិស័យអប់រំ កន្លែងលេងកីឡា ល្បែងប្រជាប្រិយ។ល ។ ជំរុំបានបង្កើតបរិយាកាសផ្លាស់ប្តូរ ផ្សព្វផ្សាយសារប្រឡងប្រណាំងសិក្សាល្អ កសាងសាលាសុភមង្គល ពួតដៃគ្នាដើម្បីសហគមន៍។ ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានលើកសរសើរដល់សិស្សពូកែជិត ៥០០នាក់ ដែលសិក្សា និងធ្វើតាមលោក អ៊ំ ហូ៕

បកប្រែដោយ Huyen Trang