ថ្លែងមតិក្នុងពិធី លោក Hoang Gia Long សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីបរិយាកាសវិនិយោគប្រកបដោយប្រសិទ្ធភាព និងបើកចំហរបស់ខេត្ត Ha Giang។

leftcenterrightdel
ពិធីបើកសម្ពោធសណ្ឋាគារ Four Points by Sheraton Ha Giang

លោក Hoang Gia Long បានមានប្រសាសន៍ថា “នេះគឺជាសណ្ឋាគារលំដាប់អន្តរជាតិដំបូងគេនៅខេត្ត Ha Giang ដែលជាជំហានអភិវឌ្ឍន៍ដ៏សំខាន់ក្នុងឧស្សាហកម្មទេសចរណ៍របស់ខេត្ត រួមចំណែកលើកកំពស់គុណភាពសេវាកម្ម និងបំពេញតម្រូវការកើនឡើងរបស់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ និងសហគ្រិន។ នៅពេលដែលសណ្ឋាគារ Four Points by Sheraton Ha Giang ចាប់ផ្តើមដំណើរការ វានឹងរួមចំណែកក្នុងការលើកកំពស់គុណភាពសេវាកម្មទេសចរណ៍ ផ្សព្វផ្សាយរូបភាពរបស់ខេត្ត Ha Giang បង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន”។

leftcenterrightdel
សណ្ឋាគារ Four Points by Sheraton Ha Giang

លោក Bui Xuan Dang នាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារបានចែករំលែកថា៖ "នៅ Four Points by Sheraton Ha Giang យើងប្តេជ្ញាមិនត្រឹមតែផ្តល់ជូនភ្ញៀវនូវសេវាកម្មលំដាប់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាបេសកជនដែលបញ្ជូនព័ត៌មានអំពីវប្បធម៌ខេត្ត Ha Giang តាមរយៈមុខម្ហូបនិងភេសជ្ជៈវិសេសវិសាលរបស់ខេត្ត Ha Giang។ លើសពីនេះ កម្មាភិបាល និងបុគ្គលិកទាំងអស់នៃសណ្ឋាគារ Four Points by Sheraton Ha Giang នឹងរួមដំណើរជាមួយមូលដ្ឋាន ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុង Ha Giang និយាយដោយឡែក និងខេត្ត Ha Giang និយាយរួម។ យើងតែងតែផ្តល់អាទិភាពលើការជ្រើសរើសធនធានមនុស្សក្នុងស្រុក ឲ្យចូលបម្រើការងារ និងផ្តោតលើការបណ្តុះបណ្តាលកម្មាភិបាលមូលដ្ឋានមានសមត្ថភាពនាពេលអនាគត រួមចំណែកលើកកំពស់ជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជនខេត្ត Ha Giang”៕

បកប្រែដោយ Huyen Trang