ទិវាហ្វើវៀតណាមនៅអាហ្រ្វិកខាងត្បូងគឺជាគំនិតផ្តួចផ្តើមមួយរបស់ស្ថានទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូង ដែលសហការជាមួយស្ថាប័នតំណាងវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងផ្សេងទៀត ក្នុងគោលបំណងផ្សព្វផ្សាយម្ហូបហារវៀតណាមដល់ប្រជាជនអាហ្រ្វិក មិត្តភក្តិអន្តរជាតិ។

leftcenterrightdel
ហ្វើវៀតណាមត្រូវបានភ្ញៀវអន្តរជាតិនិយមចូលចិត្តយ៉ាងខ្លាំង (រូបថត៖ Hong Minh/TTXVN)

នៅក្នុងព្រឹត្តិការណ៍នេះ ប្រជាជនអាហ្រ្វិកខាងត្បូង សមាជិកស្ថាប័នការទូតមកពីប្រទេសផ្សេងៗ និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅអាហ្រ្វិកខាងត្បូងបានមកដល់តំបន់ដែលឧទ្ទេសនាមអំពីម្ហូប ហ្វើ និងមុខម្ហូបវៀតណាមដទៃទៀត។ បណ្ដាភ្ញៀរបានស្វែងយល់អំពីការជ្រើសរើសគ្រឿងផ្សំ ការចម្អិនទឹកស៊ុប និងការរៀបចំម្ហូបចំហៀងផងដែរ។

ក្នុងឱកាសនេះ ប្រជាជនអាហ្រ្វិកខាងត្បូង និងអន្តរជាតិក៏មានឱកាសទទួលទានម្ហូបណែមឆាប្រពៃណី និងកាហ្វេវៀតណាមផងដែរ។ ផលិតផលម៉ាកវៀតណាមមួយចំនួនដូចជា អង្ករ កាហ្វេ បាញ់ត្រាង ស្ករគ្រាប់ មីកញ្ចប់ ក៏ត្រូវបានតាំងបង្ហាញនៅព្រឹត្តិការណ៍នេះដែរ៕

តាម vovworld.vn