leftcenterrightdel
លោក Do Hung Viet ថ្លែងនៅក្នុងពិធីប្រកាសការឈរឈ្មោះជាបេក្ខភាពនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងពិធីនេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលជឿទុកចិត្តក្នុងការបោះឆ្នោតជ្រើសតាំងវៀតណាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ ហើយអះអាងថា ក្នុងតួនាទីជាសមាជិករបស់ខ្លួន ក្នុងរយៈពេល ២ ឆ្នាំកន្លងមក វៀតណាមបានជម្រុញអាទិភាពលើការការពារក្រុមងាយរងគ្រោះ លើកកម្ពស់សមភាពយេនឌ័រ សិទ្ធិការងារ សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំ ព្រមទាំងធ្វើជាប្រធានសេចក្តីសម្រេចចិត្តស្តីពី “ការខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងខួបលើកទី ៣០ នៃសេចក្ដីថ្លែងការណ៍ និងកម្មវិធីសកម្មភាពទីក្រុងវីយែន (VDPA)” ស្តីពី “ការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស” ដោយបន្សល់ទុកនូវការចាប់អារម្មណ៍ល្អនៅទីភ្នាក់ងារការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

លោក Do Hung Viet បានស្នើឲ្យប្រទេសនានាបន្តគាំទ្រការឈរឈ្មោះជាបេក្ខភាពនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ របស់វៀតណាម ហើយអះអាងថា ប្រសិនបើជាប់ឆ្នោត វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្ម ស្ថាបនា និងមានការទទួលខុសត្រូវក្នុងការជំរុញការអនុវត្តគោលដៅរួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺធានាបាននូវ សិទ្ធិមនុស្សរបស់ប្រជាជននៅជុំវិញពិភពលោក៕

បកប្រែដោយ Thuy Anh