ទិវាវប្បធម៌កូរ៉េខាត្បូងនៅទីក្រុង Da Lat ឆ្នាំ២០២៤
កប.អនឡាញ - រួមដំណើរជាមួយពិធីបុណ្យផ្កា Da Lat លើកទី១០ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានរៀបចំទិវាវប្បធម៌កូរ៉េខាងត្បូងនៅទីក្រុង Da Lat ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីលាន Lam Vien ទីក្រុង Da Lat ខេត្ត Lam Dong។
ទិវាវប្បធម៌កូរ៉េខាងត្បូងនៅទីក្រុង Da Lat ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងបំណងបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងកូរ៉េខាងត្បូង និងវៀតណាម នៅមូលដ្ឋានដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្លាំងរបស់វៀតណាម និងស្គាល់ដោយប្រជាជនកូរ៉េខាងត្បូងជាច្រើនដូចជា ទីក្រុង Da Lat ខេត្ត Lam Dong។
កម្មវិធីត្រូវបានបើកដោយសកម្មភាពធ្វើគីមឈីកូរ៉េខាងត្បូងដោយប្រើប្រាស់បន្លែ Da Lat នៅម៉ោង ៨ យប់ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤។ មនុស្សប្រហែល ២០០ នាក់បចូលរួមការសកម្មភាពនេះ ក្រោមការណែនាំនៃគ្រូបង្រៀនធ្វើម្ហូបអាហារគូរ៉េខាងត្បូង។
    |
 |
ផ្ទាំងរូបភាពទិវាវប្បធម៌កូរ៉េខាងត្បូងនៅទីក្រុង Da Lat |
ស្តង់និងតំបន់តាំងបង្ហាញ មានសកម្មភាពទាក់ទាញអារម្មណ៍ជាច្រើនដូចជា៖ ស្លៀកពាក់សំលៀកបំពាក់ hanbok ចូលរួមការធ្វើខ្លែងដោយដៃ ស្វែងយល់អំពីទេសចរណ៍កូរ៉េខាងត្បូង ស្វែងយល់វប្បធម៌ ទេសចរណ៍ និងផលិតផលរបស់ទីក្រុង Da Lat ខេត្ត Lam Dong... ជាពិសេស រាត្រីតន្ត្រីផ្លាស់ប្តូរវប្បធម៌ និងសិល្បៈវៀតណាម - កូរ៉េខាងត្បូង ជាមួយនឹងការសម្តែងគួរឲ្យចាប់អារម្មណ៍ និងរស់រវើក នៃក្រុម B-boy កូរ៉េខាងត្បូង SDG Crew ក្រុមនារីកូរ៉េខាងត្បូង Queen តារាចម្រៀង Trung Quan ក្រុមរាំ K-pop Cover Dance Lucifer Project...
ទីក្រុង Da Lat បច្ចុប្បន្នជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរជាច្រើនក្នុងនិងក្រៅប្រទេស ជាពិសេសភ្ញៀវទេសចរកូរ៉េខាងត្បូង ដែលមិនត្រឹមតែមានការចាប់អារម្មណ៍ពីអាកាសធាតុ ទេសភាព និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលិតផលទេសចរណ៍ជាច្រើន និងលក្ខណៈវប្បធម៌ពិសេស៕
បកប្រែដោយ Thuy Anh