ក្នុងខែកក្កដាឆ្នាំនេះ ចំនួនភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀតណាមបានកើនឡើងដល់ ១.១៥ លាននាក់ កើនឡើង ១០.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៧ ខែឆ្នាំនេះ ភ្ញៀវអន្តរជាតិមកវៀតណាមកើនដល់ជិត ១០ លាននាក់។ ចំនួននេះបានកើនឡើង ៥១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ១.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនពេលការរាតត្បាត នៃជំងឺកូវីដ-១៩។

leftcenterrightdel
គណៈប្រតិភូអន្តរជាតិ check-in នៅប្រៃសណីយ៍កណ្តាល ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

អាស៊ីនៅតែជាទីផ្សារដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេមកកាន់វៀតណាម ដោយមានជាង ៧.៨ លាននាក់។ បន្ទាប់មកគឺអឺរ៉ុប អាមេរិក អូស្ត្រាលី និងអាហ្រ្វិក។

យោងតាមការវាយតម្លៃជាទូទៅ គោលនយោបាយទិដ្ឋាការមានអំណោយផល និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ក្នុងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយតាមតំបន់នានាទូទាំងប្រទេសបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាមកើនឡើងខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គោលដៅទេសចរណ៍ល្បីៗរបស់វៀតណាមដូចជា ហាណូយ ដាណាង ភូកុក (គៀនយ៉ាង) ហាឡុង (ក្វាងនិញ) ញ៉ាត្រាង (ខាញ់ហាវ) ... បន្តត្រូវបានជ្រើសរើសដោយភ្ញៀវអន្តរជាតិ។

ក្នុងឆមាសទីពីរនៃឆ្នាំនេះ តាមគម្រោង រដ្ឋបាលទេសចរណ៍ជាតិវៀតណាមនឹងបន្តអនុវត្តកម្មវិធីណែនាំទេសចរណ៍វៀតណាមនៅបរទេសដូចជាប្រទេសចិន ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់ និងរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងភាពយន្តវៀតណាមនៅក្នុង សហរដ្ឋអាមេរិក; ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិមួយចំនួន។

បកប្រែដោយ Duy Hoan