សន្និសីទមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងមកពីសាកលវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀនឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវិទ្យាសាស្ត្រអប់រំ និងការបណ្តុះបណ្តាលគ្រូបង្រៀន លើកកម្ពស់សមត្ថភាពអប់រំ និងការបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញតម្រូវការសិក្សារបស់សង្គម។

leftcenterrightdel
ប្រតិភូចូលរួមសន្និសីទ

ប្រតិភូបានពិភាក្សាអំពីលទ្ធផលនៃគម្រោងស្រាវជ្រាវ សកម្មភាពធានាគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងបណ្តាញ AsTEN យុទ្ធសាស្ត្រធ្វើសកម្មភាពរបស់ AsTEN ដើម្បីលើកម្ពុសគុណភាព និងអភិវឌ្ឍជំនាញ ដោយបំពេញតាមតម្រូវការថ្មីក្នុងបរិបទនៃការអប់រំ ៤.០។

ក្នុងឱកាសនេះ ប្រតិភូបានពិភាក្សាអំពីការជម្រុញគំនិតផ្តួចផ្តើមសហការ និងចេញដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍការអប់រំ និងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងតំបន់។ ទន្ទឹមនឹងការចែករំលែកបទពិសោធន៍អំពីការបណ្តុះបណ្តាល ប្រតិភូក៏បានសង្កត់ធ្ងន់លើតម្រូវការ និងដំណោះស្រាយដើម្បីលើកកម្ពស់ការពិនិត្យកម្មវិធីបណ្តុះបណ្តាល ដើម្បីលើកកំពស់គុណភាព កេរ្តិ៍ឈ្មោះ និងស្តង់ដារអប់រំនៃកម្មវិធីលើវិស័យវិទ្យាសាស្ត្រអប់រំ និងបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀន៕

បកប្រែដោយ Thuy Anh