ក្នុងឆ្នាំ២០២៤ ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកំណត់ហេតុរបស់កិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ព្រមទាំង អនុវត្តយ៉ាងម៉ត់ចត់នូវខ្លឹមសារនៃកំណត់ហេតុដែលចុះហត្ថលេខានាពេលកន្លងមកនេះដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

ភាគីទាំងពីរក៏បានសហការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន និងស្ថានការណ៍ ព្រមទាំងឯកភាពលើវិធានការសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទឧក្រិដ្ឋគ្រប់ប្រភេទ ការពារសមិទ្ធិផលនៃការបោះបង្គោលព្រំដែន ជូនដំណឹងដល់គ្នាទៅវិញទៅមកភ្លាមៗអំពីបទប្បញ្ញត្តិទាក់ទងនឹងការគ្រប់គ្រង និងត្រួតពិនិត្យការឆ្លងដែនរបស់ភាគីទាំងពីរ សហការយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់បទល្មើស និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់។

leftcenterrightdel
គណៈប្រតិភូខេត្តចំនួន៣ ចូលរួមកិច្ចពិភាក្សា (រូបថត៖ baobinhphuoc.com.vn)

ថ្លែងមតិក្នុងកិច្ចពិភាក្សា លោកវរសេនីយ៍ឯក Bui Minh Soai បានបញ្ជាក់ថា នាពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី បានសហការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែន ផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពទាក់ទិននឹងការគ្រប់គ្រងការពារព្រំដែន សកម្មភាពនៃបទឧក្រិដ្ឋតាមព្រំដែន រៀបចំសកម្មភាពល្បាតទ្វេភាគីជាប្រចាំ និងសហការឲ្យបានល្អក្នុងការដោះស្រាយបញ្ហានានា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងការគោរពគ្នាទៅវិញទៅមក។

ក្នុងស្មារតីនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហការនៅឆ្នាំ២០២៤ ព្រមទាំងពិភាក្សា និងដាក់ទិសដៅសហការនាពេលខាងមុខ រួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែនឆ្នាំ២០២៤ និងដាក់ទិសដៅឆ្នាំ២០២៥ រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី៕

បកប្រែដោយ Thuy Anh