ក្នុងសុន្ទរកថាបើក លោក Pham Quang Ngoc អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០១៤ ការទទួលស្គាល់មណ្ឌលអេកូទេសចរណ៍ Trang An ជាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានបង្កើតឱកាសសម្រាប់ខេត្ត Ninh Binh ពង្រីកការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

leftcenterrightdel
ការសម្ដែងសិល្បៈមួយក្នុងពិធីបុណ្យ

បើកពិធីបុណ្យ Ninh Binh លើកទី៣ ឆ្នាំ២០២៤ មានកម្មវិធីសិល្បៈ ដែលរំលឹកឡើងវិញនូវរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលពោរពេញទៅដោយភាពក្លាហានមោះមុតនៃប្រជាជាតិវៀតណាម។ កម្មវិធីនេះបានបង្ហាញវប្បធម៌ប្រពៃណី ដោយប្រើបច្ចេកវិទ្យា ចាក់បញ្ចាំងវីដេអូ 3D mapping ជាមួយនឹងការចូលរួមពីតារាសម្ដែង សិល្បករ សិល្បការិនីជាង ៨០០ នាក់...

បន្ទាប់ពីបើកពិធីបុណ្យ Ninh Binh លើកទី៣ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ ពិធីបុណ្យតាមដងផ្លូវនៅថ្ងៃទី ២៩ ខែវិច្ឆិកា នៅខ្នោងទ្វារមណ្ឌលអេកូទេសចរណ៍ Trang An មហោស្រពតន្ត្រីប្រជាប្រិយអេឡិចត្រូនិកនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា នៅមណ្ឌលអេកូ Thung Nham។ល៕

បកប្រែដោយ Thuy Anh