តាមរយៈសប្តាហ៍ភាពយន្ត ភាពយន្តកងទ័ពប្រជាជនមានបំណងចង់ផ្សព្វផ្សាយដល់កម្មាភិបាល និងយុទ្ធជនក្នុងកងទ័ពទាំងមូលនិងប្រជាជនអំពីអត្ថន័យនិងតម្លៃប្រវត្តិសាស្ត្រនៃខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម; ព្រមទាំងអះអាងនូវការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ និងស្មារតីសាមគ្គីភាពជាតិទាំងមូល និងប្រពៃណីបដិវត្តន៍។ អាស្រ័យហេតុនេះ លើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវរបស់គ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយលើកកម្ពស់ស្មារតីស្នេហាជាតិ ឯករាជ្យភាព និងការប្ដេជ្ញាចិត្ដ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Ngoc Anh ប្រគល់ផ្កាជូនតំណាងក្រុមផលិតភាពយន្ត

ថ្លែងសុន្ទរកថាបើកសប្តាហ៍ភាពយន្ត  លោកឧត្តមសេនីយ៍ត្រី  Tran Ngoc Anh អនុលេខាគណៈកម្មាធិការបក្សនៃស្ថាប័នអគ្គស្នងការដ្ឋាននយោបាយ  ប្រធានស្នងការនយោបាយ (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម) បានសង្កត់ធ្ងន់ថា៖ ដើម្បីរៀបចំឲ្យបានល្អសម្រាប់សប្តាហ៍ភាពយន្ត ភាពយន្តកងទ័ពប្រជាជនបានផ្ដល់យោបល់ លើកសំណើនិងជ្រើសរើសភាពយន្តឯកសារ និងភាពយន្តពីអង្គភាព និងក្រុមហ៊ុនផលិតភាពយន្តក្នុងប្រទេសលើប្រធានបទ យុទ្ធជននិងសង្គ្រាមបដិវត្តន៍ដែលមានតម្លៃខ្ពស់ក្នុងខ្លឹមសារ និងគុណភាពសិល្បៈ។

ភាពយន្ដទាំងនេះបានជួយមនុស្សជំនាន់ក្រោយយល់ឃើញពីការធំធាត់និងរីកចម្រើនរបស់កងទ័ពប្រជាជនវៀតណាម។ ភាពយន្ដទាំងនេះមិនត្រឹមតែជួយទស្សនិកជនក្នុងនិងក្រៅប្រទេសយល់កាន់តែច្បាស់អំពីកងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអប់រំប្រពៃណីប្រវត្តិសាស្ត្រ និងលើកកម្ពស់វីរភាពបដិវត្តន៍សម្រាប់យុវជនជំនាន់ក្រោយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Ngoc Anh ថ្លែងសុន្ទរកថាបើកសប្តាហ៍ភាពយន្ដ
leftcenterrightdel
ភាពយន្ដបានទាក់ទាញប្រតិភូ និងទស្សនិកជនជាច្រើនមកទស្សនា

សប្តាហ៍ភាពយន្តនឹងចាក់បញ្ចាំងភាពយន្តចំនួន ៨ រួមមានភាពយន្តឯកសារចំនួន ៤ ដែលផលិតដោយភាពយន្ដកងទ័ពប្រជាជន និងភាពយន្ដចំនួន ៤ ដែលផលិតដោយអង្គភាពភាពយន្ដក្នុងប្រទេស៕

បកប្រែដោយ Pham Diep