ពិធីបើកមហោស្រពវប្បធម៌ម្ហូបអាហារទីក្រុងហាណូយឆ្នាំ២០២៤
កប.អនឡាញ - នាយប់ថ្ងៃទី ២៩ ខែវិច្ឆិកា នៅសួនច្បារ Thong Nhat គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានបើកមហោស្រពវប្បធម៌ម្ហូបអាហារទីក្រុងហាណូយឆ្នាំ២០២៤។
ក្រោមប្រធានបទ “ទីក្រុងហាណូយតភ្ជាប់ទ្វីបទាំងប្រាំ” មហោស្រពវប្បធម៌ម្ហូបអាហារទីក្រុងហាណូយឆ្នាំ២០២៤ មានស្តង់ចំនួន ៨០ មកពីទីក្រុងហាណូយ និងខេត្ត-ក្រុងមួយចំនួននៅទូទាំងប្រទេស រួមជាមួយស្ថានទូតបរទេសចំនួន ១៦។ មហោស្រពត្រូវបានបើកពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូ។
មហោស្រពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកតម្កើង អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណី និងម្ហូបអាហារ ក៏ដូចជាកសាង និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវម៉ាកយីហោវប្បធម៌ និងម្ហូបនៅរដ្ឋធានីហាណូយ។
|
|
ការសម្តែងសិល្បៈមួយនៅក្នុងពិធីបើក |
ថ្លែងមតិក្នុងពិធីបើកមហោស្រពនេះ លោកស្រី Vu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា មហោស្រពនេះគឺជាឱកាសសម្រាប់ផ្លាស់ប្តូរ និងស្វែងយល់អំពីវប្បធម៌ធ្វើម្ហូបរបស់បណ្ដាប្រទេស បណ្តាខេត្ត និងទីក្រុង។ ប្រជាជន និងភ្ញៀវទេសចរមានឱកាសលេងល្បែងប្រជាប្រិយ និងរីករាយជាមួយការសម្តែងវប្បធម៌ប្រពៃណី និងទំនើប ដែលសំដែងដោយសិល្បករវៀតណាម និងអន្តរជាតិ។
ក្នុងក្របខ័ណ្ឌនៃមហោស្រពវប្បធម៌ម្ហូបអាហារហាណូយឆ្នាំ ២០២៤ សកម្មភាពជាច្រើននឹងប្រព្រឹត្តទៅដូចជា៖ មណ្ឌលតាំងបង្ហាញម្ហូបក្នុងប្រទេស និងអន្តរជាតិ ផ្សព្វផ្សាយនិងបង្ហាញមុខម្ហូបនិងបេតិកភណ្ឌប្រពៃណី ពិភាក្សាលើការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌អរូបីហ្វើនៃទីក្រុងហាណូយ កម្មវិធី “ហ្វើឌីជីថល ទីក្រុងហាណូយ” ដែលមានមនុស្សយន្តធ្វើនិងបម្រើហ្វើ...
បកប្រែដោយ Thuy Anh