វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានការចូលរួមពីគ្រូ និងអ្នកស្ម័គ្រចិត្តដែលបង្រៀនភាសាវៀតណាមចំនួន ៤០ នាក់នៅប្រទេសចំនួន៩ នៅជុំវិញពិភពលោក។

leftcenterrightdel
ប្រតិភូចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ ថតរូបជាមួយគ្នា

លោក Nguyen Manh Dong អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស បានសង្កត់ធ្ងន់ថា ភាសាគឺជាព្រលឹងជាតិ ជាស្ពានតភ្ជាប់ប្រជាជនវៀតណាមគ្រប់ជំនាន់នៅគ្រប់ទីកន្លែង។ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្សនិងលើកកំពស់តម្លៃវប្បធម៌ប្រពៃណីនិងភាសាជាតិ ជំរុញការអភិរក្សអត្តសញ្ញាណវប្បធម៌វៀតណាមក្នុងសហគមន៍ជនវៀតណាមនៅបរទេស។ លោក Nguyen Manh Dong សង្ឃឹមថា សិក្ខាកាមម្នាក់ៗដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងផ្សព្វផ្សាយសេចក្តីស្រឡាញ់ភាសាវៀតណាមដល់អាណិកជនវៀតណាម គ្រប់គ្រួសារ និងគ្រប់សហគមន៍ ជាពិសេសគឺផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ដើម្បីបង្កើតឲ្យមានសាមគ្គីភាពក្នុង និងក្រៅប្រទេស៕

បកប្រែដោយ Thuy Anh