ពិធីប្រគល់កិត្តនាមគ្រូបង្រៀនប្រជាជន គ្រូបង្រៀនឆ្នើម
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់កិត្តនាមគ្រូបង្រៀនប្រជាជន គ្រូបង្រៀនឆ្នើម និងលើកសរសើរគ្រូបង្រៀន អ្នកគ្រប់គ្រងឆ្នើមឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ និងបណ្តុះបណ្តាល និងសហជីពអប់រំវៀតណាម ក្នុងបំណងទទួលស្គាល់ការខិតខំប្រឹងប្រែង ការវិភាគទាន និងលើកតម្កើងគ្រូបង្រៀនឆ្នើមដែលតំណាងឲ្យក្រុមគ្រូបង្រៀន។ ការប្រគល់កិត្តនាមនេះ បានលើកទឹកចិត្តគ្រូបង្រៀនឆ្នើមក្នុងការបណ្តុះបណ្ដាលមនុស្ស និងបង្កើតធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ប្រទេស។
|
|
ដោយទទួលការផ្ទេរសិទ្ធិពីប្រធានរដ្ឋ លោក Nguyen Kim Son ប្រគល់កិត្តនាមគ្រូបង្រៀនប្រជាជន |
ក្រសួងអប់រំ និងបណ្តុះបណ្តាល ដែលគឺជាស្ថាប័នអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាពិចារណា និងប្រគល់កិត្តនាមដល់គ្រូបង្រៀនប្រជាជន និងគ្រូបង្រៀនឆ្នើម ទទួលបានឯកសារសម្រាប់កិត្តនាមគ្រូបង្រៀនប្រជាជនចំនួន ២៤ និងឯកសារសម្រាប់កិត្តនាមគ្រូបង្រៀនឆ្នើមចំនួន ១,២០១ ក្នុងនោះ គ្រូបង្រៀនជនជាតិភាគតិចចំនួន ៣៣ នាក់។ ឈរលើមូលដ្ឋាននេះ លោកប្រធានរដ្ឋបានប្រគល់កិត្តនាមគ្រូបង្រៀនប្រជាជន ២១ នាក់ និងគ្រូបង្រៀនឆ្នើមចំនួន ១.១៦៧ នាក់។
នៅក្នុងពិធីនេះ លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល បានថ្លែងថា នេះគឺជាការទទួលស្គាល់មិនត្រឹមតែពីផ្នែកអប់រំប៉ុណ្ណោះទេ ថែមទាំងពីបក្ស និងរដ្ឋទៀតផង។ គ្រូបង្រៀនទាំងនេះបានរួមចំណែកជាច្រើន និងបង្ហាញពីឧត្តមភាពនៅក្នុងផ្នែកអប់រំ។ ការទទួលស្គាល់ការរួមចំណែករបស់គ្រូបង្រៀនម្នាក់ៗគឺចាំបាច់។ មនុស្សឆ្នើមត្រូវការការទទួលស្គាល់ លើកសរសើរ និងការដឹងគុណពិសេស ដោយសារការរួមចំណែកពិសេសរបស់ពួកគេចំពោះផ្នែកអប់រំ និងចំពោះសង្គម៕
បកប្រែដោយ Thuy Anh